ទប់លែងជាប់ហើយ! ធុងស្ពេត្រូ បកអាក្រាតចរិតពិត សុខា ខ្ទេចគ្មានសល់ (មានវីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កាន់តែមានរឿងផ្ទុះខ្លាំងទាក់ទងជាមួយបុគ្គល សុខា ជាពិសេស លោក អ៊ឹម ជីវ៉ា ធ្លាប់តែជ្រោមជ្រែងនៅក្បែរ និង លើកទឹកចិត្តដល់ សុខា ក៏ចេញមុខនិយាយពីអារម្មណ៍ស្ដាយក្រោយ ដែលខំជួយមនុស្សខុសពីមុនមក។

យ៉ាងណាមិញ ក្រោយ អ៊ឹម ជីវ៉ា បង្ហោះសារដៀលដល់បុគ្គល សុខា មិនបានប៉ុន្មានផង ស្រាប់តែតារាហ្វេសប៊ុកឈ្មោះ តារា ធុងស្ពេត្រូ បានបង្ហោះវីដេអូ និយាយពីអត្តចរិក សុខា យ៉ាងចាស់ដៃ។ ដោយ ធុងស្ពេត្រូ បាននិយាយថា បុគ្គល សុខា ជាប្រភេទមនុស្ស មិនមានកំណើត ដែលគេខំមានទឹកចិត្តជួយហើយ បែរជាមិនចេះក្ដោបឱកាសល្អៗសម្រាប់ខ្លួនឯង ហើយ សុខា ក៏ជាមនុស្សម្នាក់ដែលនិយាយស្ដី មិនដឹងក្បាល មិនដឹងកន្ទុយនោះទេ។

ជាការពិតណាស់ ធុងស្ពេត្រូ បានបន្ថែមថា លោកក៏ធ្លាប់ក្រ ទើបលោកយល់ពីអារម្មណ៍ សុខា ទើបលោកជួយយកចិត្តទុកដាក់លើរូបគាត់យ៉ាងដូច្នេះ មិនតែប៉ុណ្ណោះ គាត់ក៏មានវិបត្តិផ្លូវចិត្ត និងសតិអារម្មណ៍ មានអត្តចរិតមិនសមរម្យ មិនថាពេលនិយាយស្ដីម្ដងៗ។

គួរម្លឹកផងដែរថា ក្រោយមានរឿងមួយកើតឡើងរួចមក ទាំងលោក អ៊ឹម ជីវ៉ា និង​ ធុងស្ពេត្រូ បានចេញមុខ និយាយពីអារម្មណ៍ និង សោកស្ដាយដែលជួយមនុស្សខុសដូច បុគ្គល សុខាបែបនេះ៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply