បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ប្រហែលជាធ្លាប់ទស្សនារឿងដ៏ពេញនិយមមួយ កាលពីពេលកន្លងទៅ ក្រោមចំណងជើងថា “ថងខ្វាវ” អមទៅដោយចម្រៀងមនោសញ្ចេតនា បែបស្រុកស្រែពីរោះៗ ធ្វើឲ្យគ្រប់គ្នាជាប់ចិត្តជាខ្លាំង។
ស្រាប់តែយប់មិញនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើល និងស្លុតចិត្តជាខ្លាំង ក្រោយទទួលដំណឹងថា នាយ ខាវ ក្នុងរឿង ថងខ្វាវ បានទទួលមរណភាព ហើយ។ ក្នុងនោះ គេឃើញ តារាចម្រៀង និងជាតារាសម្តែងជើងចាស់ អ្នកស្រី ស៊ិន ឧត្តមផល្លា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងបានបញ្ជាក់បន្ថែមថា ៖
“តារាថៃ៖ តួអង្គ នាយ ខាវ ក្នុងរឿង ថងខ្វាវ បានទទួលមរណភាពកាលពីយប់មិញនេះ 10/06/2020 ដោយជំងឺ មហារីក ក្នុងវ័យ 59ឆ្នាំ ។ មួយវិញទៀត បើយោងតាមរយៈហ្វេសប៊ុកឈ្មោះ “Hoya Battambang” បានបញ្ជាក់កាលពីម្សិលមិញនេះផងដែរថា “ខ្មែរយើងអ្នកតាមរឿងថងខ្វាវ ប្រហែលនៅចាំគាត់បាន..។ គាត់ស្លាប់ថ្ងៃនេះ អាយុ៥៩ ដោយមហារីកថ្លើម នៅមន្ទីរជុឡាលុងកន..!”។ ខាងក្រោមនេះ ជាវីដេអូ ដែលលោកធ្លាប់សម្តែងកាលពីពេលកន្លងទៅ ៖
សូមទស្សនាវីដេអូខាងក្រោមនេះ
សូមទស្សនាវីដេអូខាងក្រោមនេះ