លើកដំបូងស្វាមី កែវ ចាន់និមល បង្ហោះសារឡើងផ្អែមថ្ងៃខួបកំណើតភរិយា ក្រោយលេចឮរឿងមិនល្អកន្លងមក

នេះជាលើកដំបូងដែលគេបានឃើញស្វាមីរបស់ពិធីការិនី កែវ ចាន់និមល បានបង្ហោះសារយ៉ាងផ្អែមល្ហែមនៅក្នុងថ្ងៃខួបកំណើតរបស់នាង ។ គ្រាន់តែឃើញអត្ថន័យក៏ដឹងថាស្វាមីពិធីការិនីរូបនេះស្រឡាញ់នាង និង លើកទឹកចិត្តនាងខ្លាំងណាស់ ហើយក៏មិនចាប់អារម្មណ៍ ឬ ខ្វល់ខ្វាយជាមួយនឹងរឿងរ៉ាវមិនល្អដែលលេចលឮកន្លងមកនោះទេ ។

ស្វាមីរបស់ កែវ ចាន់និមល បានបង្ហោះសារដែលមានអត្ថន័យថា «រីករាយថ្ងៃខួបកំណើតប្រពន្ធសម្លាញ់ អូនគឺជានារីម្នាក់ដ៏អស្ចារ្យ ហើយពួកយើងពិតជាមានមោទកភាពចំពោះអូនខ្លាំងណាស់ សូមបួងសួងដល់បារមី និង វត្ថុស័ក្តិសិទ្ធិ ក្នុងលោកជួយតាមបីបាច់ថែរក្សាអូនមានសុខភាពល្អបរិបូរ ជៀសឆ្ងាយពីមនុស្សអាក្រក់ទាំងពួង ប្រាជ្ញាវៀងវៃ សម្រស់កាន់តែស្រស់ស្អាត សេចក្តីសុខ សុភមង្គល និង សម្រេចបាននូវជោគជ័យថ្មីៗទៀត ជាពិសេសប្រាថ្នាអ្វីឲ្យបានសម្រេចដូចបំណងស្រលាញ់អូនពេញបេះដូង»​

មានអ្នកគាំទ្រជាច្រើនបានសម្តែងអារម្មណ៍រំភើបនៅពេលដែលបានឃើញស្វាមី កែវ ចាន់និមល ពោលពាក្យបែបនេះនៅក្នុងថ្ងៃពិសេសភរិយារបស់ខ្លួន ។ កន្លងមក កែវ ចាន់និមល ធ្លាប់លើកឡើងថា ស្វាមីរបស់នាងមិនសូវចេះចេះផ្អែមល្ហែម ក៏ដូចជាមានពេលវេលាជាមួយភរិយានោះទេ ដោយសាររវល់ការងាររៀងខ្លួន ។

គេចាំបានថាបើទោះបី កែវ ចាន់និមល ជួបរឿងមិនល្អកន្លងមកក៏ពិតមែន តែមើលទៅជីវិតគ្រួសាររបស់ពិធីការិនីរូបនេះនៅតែមានភាពផ្អែមល្ហែមស្របនឹងមានការបង្ហើបថា កែវ ចាន់និមល កំពុងពពោះកូនទីពីរទៀតផង ៕

Leave a Reply