ស្ងាត់ៗ! Love Riya បង្ហាញមុខម្ចាស់ស្អំបេះដូង មានរូបរាងឡើងសង្ហាម្មង អ្នកណាមិនលង់ លើសពីនេះទៅទៀតបានភ្ជាប់សារមួយឃ្លាថា

ភ្នំពេញ៖ មហាជនពិតជាស្គាល់ក៌ដូចជាហ្វេនៗ លក់ឡេសាច់សខ្ចី ស្រស់ផូរផង់ ដ៏ល្បីឈ្មោះម្នាក់ នៅក្នុងប្រទេសកម្ពុជា នោះគឺអ្នកនាង Love Riya ដែលជាអ្នកលក់អនឡានម្នាក់ ពូកែវោហាស័ព្ទ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែផលិតផលរបស់អ្នកនាងល្អពិតៗ ហើយថែមទាំង ធ្វើឲ្យអតិថិជនជាច្រើន សរសើរពីផលិតផលរបស់អ្នកនាង ថាល្អគ្រប់ៗគ្នាតែម្តង។បន្ទាប់ពី លែងលះជាមួយស្វាមីរួចមក អ្នកនាងហាក់ឡើងកូដជាបន្តបន្ទាប់ ហើយក៏ប្រើជីវិតដ៏សែនហីហា សម្រស់កាន់តែស្រស់ផូរផង់មិនចាញ់ក្រមុំនោះទេ។


អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺអ្នកនាងពិតជាត្រូវប៉ាន់ខ្លាំង មិនថាខាងប៉ុស្តិ៍ទូរទស្សន៍ ឬ ខាងសម្អាងការនោះទេ គឺត្រូវការរូបអ្នកនាងទៅថតជាហូរហែ។ យ៉ាងណាមិញនៅមុននេះបន្តិចកាន់តែភ្ញាក់ផ្អើលជាខ្លំាង ក្រោយ Love Riya បង្ហោះរូបស្វីតៗ ជាមួ យកំលោះសង្ហារម្នាក់ រហូតមហាជនលាន់មាត់និងសរសើរគ្រប់គ្នា ថា សង្ហារខ្លំាងណាស់ ក្នុងនោះអ្នកនាង ក៌បានភ្ជាប់ជាមួយសារមួយឃ្លាផងដែរថា ស្គាល់មុខមិនស្គាល់ចិត្តពិបាកណាស់ហ្វេនអើយ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Leave a Reply