ទូច ស៊ុននិច ត្រូវម្ចាស់ផលិតកម្មមួយសរសើរមាន​ចរិតល្អ​សុភាពរាបសាតាំង​ពី​ក្មេង​ និង​ ញញឹមស្រស់​គួរ​ឱ្យ​ចូល​ចិត្ត​

មុននេះ​បន្តិច​ ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ «ផលិត​កម្ម​ អង្គរវត្ត​​» បាន​បង្ហោះ​​សារមួយ​និយាយ​ត្រង់​ៗ​ពីចរិត​ពិតពីកំណើត​របស់​អតីត​តារា​ចម្រៀង​ ទូច ស៊ុននិច ដោយ​មាន​ការរៀប​រាប់​មួយ​ៗ​យ៉ាង​ក្បោះ​​ក្បាយ​ ។​

ទំព័ហ្វេសប៊ុក​ខាងលើ​កបាន​សរសេរ​រៀប​រាប់​ផ្តើ​មដោយ​ពាក្យ​ «ខ្ញុំ​» ថា «រូប​​ថត​ដែល​ក្មួយ​ស្រី​កាន់ពានរង្វាន់​នេះ​ គឺ​ខ្ញុំ​បាន​ថត​ដោយ​ផ្ទាល់​ដៃ​ខ្ញុំ​ ដែល​ជាចាងហ្វាងផលិត​កម្ម​អង្គរវត្ត​​ នៅ​ថ្ងៃ​ទី​មួយ​ខ្ញុំ​បាន​ជួប​ឪ​ពុក​របស់​នាង ថ្ងៃ​ទី​ពីរគាត់​បាន​នាំ​ក្មួយ​ស្រី​តូច ស្រី​និច មកជួប​នឹង​ខ្ញុំ​តាម​ការសំណូមពរ​របស់​ខ្ញុំ​ដែល​ចង់ជួប​នាង នាងមាន​ចរិតសុភាព ឈរ​ជិតឪ​ពុក​ញញឹមយ៉ាង​ស្រស់​មិន​មាន​​វាចាអ្វី​ទាំអស់ គ្រួសារ​មួយ​ដែល​មិន​មែន​​ជាគ្រួសារ​សម្បត្តិ​មហា​សាលមែន​ពិត ប៉ុន្តែ​គឺ​ជា​គ្រួសារ​ដ៏​មាន​សុភ​មង្គល​​ដ៏​គួរ​ឱ្យ​គោរព​ និង​ ជាទី​រាប់អាន​ ដែល​យើង​រាល់គ្នា​ចង់បាន​មកធ្វើ​ជាមិត្ត​ភក្តិ​ គ្រួសារ​ដែល​រស់នៅ​ដោយ​ក្រឹតវិនយ័របស់​ព្រះ​យ៉ាង​ពិតប្រាកដ​​ មាន​សេច​ក្ដី​ស្រឡាញ់​ អំណរ​ មេត្រី​ អត់​ធ្មត់ សុភាព សប្បុរស​ ស្មោះ​ត្រង់​ ស្លូត​បូត ។​ ខ្ញុំ​បាន​ជួប​នឹង​ឪ​ពុក​របស់​នាងប៉ុន្មាន​​ដងដែរកាល ៧ ឬ​ ៨ ឆ្នាំ​​មុន នៅ​ Stockton in California ។​ ខ្ញុំ​នឹក​នាងជានិច្ច​ រូប​​ថត​នេះ​ខ្ញុំ​ថត​ជាមួយ​​នាង និង​ ឪ​ពុក​របស់​នាង ជាមួយ​​នាង នារី​រត្ន គន្ធា នៅ​ South Carolina USA ,May God Continue Bless all her family as well forever» ។​


ស្តែង​តាម​អ្វី​ដែល​ទំព័រ​ហ្វេសប៊ុក​ «ផលិត​កម្ម​ អង្គរវត្ត» បាន​លើកឡើង​នេះ​ គេកត់សម្គាល់​​ឃើញ​មាន​អ្នក​គាំទ្រ​ជាច្រើន​ក៏​បាន​លើកឡើង​ពីចរិត​ពិតរបស់​អតីត​តារា​ចម្រៀង​ ទូច ស៊ុននិច ដែរទៅ​តាម​អ្វី​ដែល​គេបាន​ស្គាល់​នាងនាកន្លង​ថាជាតារា​ចម្រៀង​របស់​កម្ពុជា​មួយ​​រូប​​ដែល​មាន​ចរិត​ឫ​កពារ​ល្អ​ គ្មាន​​ប្រវត្តិឆ្មើងឆ្មៃ ក្រអើតក្រទមដាក់​រៀមច្បង​ ឬ​ បណ្តា​អ្នក​សិល្បៈ​ ចាស់ព្រឹទ្ធា​ចារ្យ​ណាឡើយ​ ផ្ទុយ​ទៅ​វិញមាន​តែការគោរព​ និង​ ឱ្យ​តម្លៃ​​ ដែល​ទាំង​នេះ​​បាន​ធ្វើ​ឱ្យ​នាងមាន​កេរ្តិ៍ឈ្មោះ​ល្បី​ដល់សព្វ​ថ្ងៃ​ បើទោះ​នាងគ្មាន​​សមត្ថភាព​អាចបំពេអារម្ម​ណ៍​​អ្នក​គាំទ្រ​បាន​ទៀត​ក្តី​ ។​


គួរ​ឱ្យ​ដឹង​ដែរថា មកទល់​នឹង​បច្ចុប្បន្ន​​នេះ​អតីត​តារា​ចម្រៀង​ ទូច ស៊ុននិច កំពុង​តែរស់នៅ​ឆ្ងាយ​​មាតុ​ភូមិ​​ឯ​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពីនាងបាន​រងគ្រោះ​​ដោយ​ត្រូវ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ​លបបាញ់​ប្រហារកាលពី​ថ្ងៃ​ទី​ ២​១​ ខែ​តុលា​ ឆ្នាំ​​ ២​០​០​៣​ កន្លង​ទៅ ខណៈ​​ដែល​​នាង​កំពុង​​ដើរ​​ចេញ​​ពី​ហាង​ទំនិញ​​មួយ​ ​ជា​មួយ​​ម្ដាយ​នាង​ត្រូវ​​បានស្លាប់​​នៅ​​នឹង​​កន្លែង​​កើត​​ហេតុ​ ៕

Leave a Reply