មិនប៉ងមានលុយឡាន ស្រីនាYoutuberវ័យក្មេង ប្រាថ្នាថ្ងៃខួបកំណើត ២០ឆ្នាំ សាមញ្ញបំផុត

ជឿជាក់ថា ប្រិយមិត្តភាគច្រើនពិសេសយុវវ័យ ច្បាស់ជាស្គាល់ Youtuber ស្រីវ័យក្មេងទាំងស្អាត ទាំងពូកែ ស្រីនា មិនខាន ដោយនាងទើបតែប្រឡូកក្នុងវិស័យមួយនេះមិនយូរប៉ុន្មាន ក៏ស្រវ៉ាបានប្រជាប្រិយភាពច្រើនផុសផុលពីទស្សនិកជន ។

យប់មិញនេះ ស្រីនា បានឆ្លងខួបកំណើតជួបជុំគ្រួសារគ្រប់អាយុ ២០ ឆ្នាំ មានលោកប៉ា អ្នកម៉ាក់ ប្អូនស្រី និង ប្អូនប្រុសពៅដែលកើតថ្ងៃ ខែ ជាមួយគ្នាខុសតែឆ្នាំប៉ុណ្ណោះ បាននាំគ្នាជូនពរនាងពោរពេញដោយក្ដីស្រឡាញ់យ៉ាងផ្អែមល្ហែម ។

ដ្បិតថាឆ្នាំនេះ ស្រីនា មិនបានធ្វើកម្មវិធីធំដុំ អញ្ជើញមិត្តភក្ដិ សាច់ញាតិចូលរួមពិធីខួបកំណើតក៏ពិតមែន ប៉ុន្ដែបើសង្កេតតាមរយៈរូបថត ស្រីនា ពិតជាមានក្ដីសុខធំធេងណាស់ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ ថ្ងៃកំណើត ស្រីនា មិនប្រាថ្នាអ្វីក្រៅពីមានក្ដីសុខ អាចសប្បាយកាយ និង ចិត្តរាល់ថ្ងៃដូចពេលនោះ «ពេលខួបកំណើតម្ដងៗ ប៉ងប្រាថ្នាអ្វីខ្លះ? អាយុ ២០ នេះ សុំឱ្យតែសប្បាយកាយ និង ចិត្តដូចរូបហ្នឹងរហូតទៅបានហើយ»

ងាកទៅចាប់អារម្មណ៍លើក្ដីសុខក្នុងគ្រួសារទាំងមូលរបស់ ស្រីនា វិញ ឪពុកម្ដាយរបស់នាងហាក់ស្និទ្ធស្នាលនឹងកូនៗខ្លាំងណាស់ លេងសើចសប្បាយក្អាកក្អាយនឹងគ្នាប្រៀបដូចជាមិត្តភក្ដិ ទាំងការស្លៀកពាក់បែបគ្រួសារ ថតរូបស្ទីលប្លែកៗ ពិតជាគួរឱ្យសរសើរ ៕

Leave a Reply