ទីបំផុត ម្ចាស់បទ កណ្ដៀវអូនស្រួយ កញ្ញា បរមី បានចេញមុខសុំទោសជាសាធារណៈហើយ ព្រមទាំងបានបំភ្លឺការពិតថា

បទចម្រៀង កណ្ដៀវអូនស្រួយ ច្រៀងដោយកញ្ញា បរមី ក្នុងផលិតកម្ម Domrey TV ក្រោយត្រូវបានមហាជន ធ្វើការរិះគន់យ៉ាងខ្លាំង និងត្រូវបានក្រសួងវប្បធម៍ ចេញវិធានការរួចហើយមក បទចម្រៀងនេះ ក៏ត្រូវបានលុបចេញវិញ ពីChannel YouTube កាលពីយប់ម្សិលមិញនេះ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ កញ្ញា បរមី ដែលជាម្ចាស់បទ កណ្ដៀវអូនស្រួយ ក៏បានចេញមុខ សុំទោសមហាជន ជាសារធារណៈ និងបានធ្វើការបំភ្លឺ ទាក់ទងចំពោះរឿងខាងលើនេះផងដែរ។ តារាចម្រៀងរូបនេះ បានឆ្លើយតបទៅនឹងសំនួររបស់ សារព័ត៍មានតារាញូស៍ ដែលមានខ្លឹមសារថា៖”លើកមុននេះ ខ្ញុំមិនបានគិតថា មានការរិះគន់ និងផ្ទុះដល់ថ្នាក់នេះទេ”។

កញ្ញា បរមី បានបន្ដទៀតថា៖”ខ្ញុំគិតថា ការរិះគន់របស់មហាជន ចំពោះបទចម្រៀងមួយនេះ គឺពិតជាត្រឹមត្រូវ ព្រោះថាបទនេះ គឺពិតជាមានអត្ថន័យបង្កប់បែបនេះពិតមែន”។ កញ្ញា បរមី ក៏បានធ្វើការសុំទោសជាសាធារណៈ ទៅកាន់មហាជន ចំពោះបទចម្រៀង ដែលខ្លួនបានច្រៀង ដែលធ្វើឲ្យប៉ះពាលទៅដល់អារម្មណ៍របស់បងប្អូន។

កញ្ញា បរមី ក៏បានសន្យាបន្ថែមទៀតថា នាងខ្ញុំ និងធ្វើការកែខ្លួន កែគំនិត ហើយនឹងចេញបទចម្រៀងណា ដែលល្អជាងនេះ។ សូមទស្សនាវីដេអូខាងក្រោម ប្រភព Dara News


សូមទស្សនាវីដេអូខាងក្រោម

Leave a Reply