ព្រឺឆ្អឹងខ្នង!!! រូងភ្នំនាងវិមានចន្ទន៍ បង្កប់អាថ៌កំបាំងធ្លាយពីភ្នំជីសូរ្យដល់ភ្នំស្រង់ មានតែចៅអធិការ៦ជំនាន់ ប៉ុណ្ណោះធ្លាប់ឆ្លងផុត!

ប្រិយមិត្តទាំងអស់គ្នាប្រាកដជាធ្លាប់លឺពីភ្នំជីសូរ្យ ព្រមទាំងប្រាសាទនៅលើកំពូលភ្នំនោះ ប៉ុន្តែតិចតួចបំផុត ដែលធ្លាប់ដឹងថា មានរូងភ្នំយ៉ាងជ្រៅ មួយឈ្មោះ “រូងភ្នំនាងវិមានចន្ទន៍” លាតសន្ធឹងពីភ្នំជីសូរ្យរហូតធ្លាយ ដល់ភ្នំស្រង់ឯណោះ។ បើតាមការរៀបរាប់របស់ ចាស់ព្រឹទ្ធាចារ្យ នៅលើភ្នំនោះបានឲ្យដឹងថា មានតែចៅ អធិការទាំង៦ជំនាន់មុនប៉ុណ្ណោះ ធ្លាប់ឆ្លងទៅដល់ផ្នែកម្ខាងទៀត ខណៈបច្ចុប្បន្នវាបានបិទជិតផ្លូវចូលបាត់ ទៅហើយ។


បើតាមឆ្មាំការពារលើកំពូលភ្នំ បានឲ្យដឹងថា រូងភ្នំនាងវិមានចន្ទន៍ស្ថិតនៅចម្ងាយ១៥០ម៉ែត្រពីទីអារាមវត្ត សព្វថ្ងៃ។ កាលដំបូងឡើយរូងនេះ នៅកណ្ដាលព្រៃដ៏ជ្រៅស្ងាត់គ្មាននរណាបានទៅដល់ឡើយ។ ក្រោយមក ក្រុមអ្នកអភិរក្សក៏បាននាំគ្នាត្រួសត្រាយផ្លូវ ដើម្បីចូលទៅដល់ច្រកចូល នៃរូងភ្នំក្នុងគោលបំណងឲ្យកូនខ្មែរ បានស្គាល់ពីសម្បត្តិធម្មជាតិទាំងឡាយ ដែលខ្លួនមានតាំងពីបុរាណកាលមក។

រូងភ្នំនេះមានច្រកចូលពីភ្នំជីសូរ្យ ហើយមានច្រកចេញនៅឯភ្នំស្រង់ឯណោះ។ កាលពីជំនាន់មុនមិនធ្លាប់ មាននរណាហ៊ានចូលទៅឡើយគឺមានតែចៅអធិការ៦ជំនាន់ បានចូលទៅរកកន្លែងសមាធិរួចក៏ឆ្លងទៅដល់ ទីម្ខាងទៀតនៅភ្នំស្រង់ និងបានយកមកប្រាប់អ្នកនៅលើភ្នំនេះគ្រប់គ្នា។ ចំណែក លោកតា ឈ្មោះ ខាត់ សុខ ដែលជាឆ្នាំប្រាសាទ បាននិយាយថា ធ្លាប់ចូលទៅក្នុងបានជម្រៅ៥០ម៉ែត្រមុនជំនាន់លុននល់។

ជាអកុសលកាលជំនាន់របបសាធារណរដ្ឋខ្មែរ លោក លុន នល់ បានទៅពឹងអាមេរិកទម្លាក់គ្រាប់បែក និង ទម្លាក់មកចំភ្នំជីសូរ្យជាច្រើនគ្រាប់ ធ្វើឲ្យច្រកចូលត្រូវបិទជិត ហើយសព្វថ្ងៃ អាចចូលបានទៅត្រឹមជម្រៅ៣ ទៅ៤ម៉ែត្រប៉ុណ្ណោះ។ ទោះយ៉ាងណាក្នុងជម្រៅ៣ ៤ម៉ែត្រនេះ ក៏មានទិដ្ឋភាពស្អាត និងបង្កប់ដោយរឿងរ៉ាវ ជាច្រើន ប៉ុន្តែមិនសូវមានអ្នកដឹង បានទៅដល់ឡើយ បើទោះឡើងដល់ភ្នំជីសូរ្យក៏ដោយ។

គួរបញ្ជាក់ថា ភ្នំជីសូរ្យគឺជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ពេញនិយមមួយនៅខេត្តតាកែវ ស្ថិតនៅក្នុងស្រុក សំរោងខេត្តតាកែវ។ បើគិតពីភ្នំពេញភ្នំនេះ មានចម្ងាយប្រមាណជាង៦០គីឡូម៉ែត្រ។ នៅលើភ្នំនេះ មាន សំណង់ចាស់ៗ ដែលមានតាំងពីដើមសតវត្តទី១១។ លើសពីនេះ នៅភ្នំក៏មានបន្សល់ទុកប្រាសាទបុរាណ មួយរចនាបថថ្មបាយក្រៀម និងថ្មភក់គួរឲ្យចង់ទស្សនា មានឈ្មោះថា ប្រសាទភ្នំជីសូរ។

ដើម្បីឡើងទៅដល់កំពូលភ្នំ មានជណ្ដើរ៣ចេញពីទិសផ្សេងគ្នា មានប្រវែងស្មើៗគ្នា ប៉ុន្តែកាំជណ្ដើរមានចំនួន ខុសគ្នា។ ជណ្ដើរបុរាណនៅទិសខាងត្បូងមាន៤១២កាំ និងជណ្ដើរនៅទិសខាងលិចមាន២៣៣កាំ ហើយ ជណ្ដើរនៅទិសខាងកើតមាន៦១០កាំ។ នៅ លើភ្នំនោះក៏មានវត្តមួយ ឈ្មោះ ថាវត្តភ្នំគិរីសោភណ្ឌភ្នំជីសូរ៕

Leave a Reply