ក្តៅៗ…ទីបំផុត អ្នកនិពន្ធ និងអ្នកចម្រៀង “កណ្តៀវអូនស្រួយ” ព្រមទទួលស្គាល់កំហុសរបស់ខ្លួនហើយ និងសន្យាថា…

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅអ្នកនិពន្ធ និងម្ចាស់បទចម្រៀង “កណ្តៀវអូនស្រួយ” មកប្រជុំជាបន្ទាន់ និងធ្វើការព្រមាន រហូតមកទល់នឹងពេលនេះ គឺទាំងអ្នកនិពន្ធ និងអ្នកចម្រៀង ព្រមទទួលស្គាល់កំហុសរបស់ខ្លួនហើយ និងសន្យាថា នឹងប្រើប្រាស់ចំណេះដឹងឲ្យមានសីលធម៌ និងជាប្រយោជន៍ដល់សង្គម ឈប់និពន្ធបទដែលបង្កប់ន័យ អសុរសបែបនេះទៀតហើយ។

បើយោងតាមខ្លឹមសារលើកឡើងថា “ខ្ញុំបាទឈ្មោះ អ៉ិច ចន្ថា កើតថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៨១ ជាអ្នកនិពន្ធបទចម្រៀង ដែលមាន ចំណងជើងថា ( កណ្តៀវអូនស្រួយ ) និងបទ ( ស្រណោះអង្រែ) ជាបទចម្រៀង ដែលប្រើពាក្យពេចន៍ អសុរស ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គម ដែលធ្វើឲ្យមហាជនមានការមិនពេញចិត្ត និងបណ្ដាលឲ្យប៉ះ ពាល់ដល់តម្លៃសីលធម៌សង្គម។

ខ្ញុំបាទ អ៉ិច ចន្តា សូមធ្វើការសុំទោសជាសាធារណៈ ដល់មហាជន និងសូមសន្យាថា មិនតែងនិពន្ធបទចម្រៀងដែលបង្កឲ្យមានការប៉ះពាល់ ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ។ ខ្ញុំនឹងធ្វើការចុះបញ្ជីផលិតកម្មឲ្យបានត្រឹមត្រូវ តាមច្បាប់ និងយកទេពកោសល្យដែលខ្ញុំមាន មក ប្រើប្រាស់ក្នុងផ្លូវវិជ្ជមាន ដើម្បីជួយលើកស្ទួយតម្លៃសិល្បៈវប្បធម៌ជាតិ”។

សូមជំរាបថា ការចេញចម្រៀង «កណ្តៀវអូនស្រួយ» នេះ ត្រូវបានគេដឹងថា មានរយៈពេលត្រឹមតែជាង១ខែប៉ុណ្ណោះ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តី ណែនាំឲ្យទប់ស្កាត់ការចែករំលែកឬផ្សព្វផ្សាយវីដេអូ សំឡេង និងចម្រៀង ដែលប៉ះពាល់វប្បធម៌ខ្មែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply