ស្នាមញញឹមគ្រួសារតូច Gubgib កំពុងឲ្យហ្វេនៗច្រណែន ពេលឃើញរូបថតស្ទាយ៍ប្លែកៗទាំងនេះ

ថៃ៖ នេះគឺជាគ្រួសារតារា ដែលមានភាពកក់ក្តៅមួយផ្សេងទៀតផងដែរ ដែលមានអ្នកគាំទ្រជាច្រើន តែងតែនិយមតាមដាន សម្រាប់គ្រួសាររបស់តារាសម្ដែងស្រី Gubgib និងស្វាមី ដែលសព្វថ្ងៃ ពួកគេ ទើបតែទទួលបានកូនស្រីម្នាក់ទៀតជាចំណងដៃ បំពេញសុភមង្គលក្នុងគ្រួសារផងដែរ។


ជាមួយគ្នានេះ កាលពីថ្ងៃ ៨ មិថុនា ២០២០កន្លងទៅ គ្រួសារតារារូបនេះ ទើបតែបានបង្ហាញ កម្រងរូបថតជុំ គ្រួសារ ចំនួនជាច្រើនសន្លឹក ហើយម្នាក់ៗ បានតុបតែងខ្លួន យ៉ាងស្រស់ស្អាត ប្លែកៗនិងគួរឲ្យស្រលាញ់ ដែលប៉ាម៉ាក់មួយគូនេះ បានថតរូបទាំងនោះ ដើម្បីស្វាគមន៍ កូនស្រី ជាលើកដំបូង ក្នុងឱកាស នាងតូច មានអាយុ ១ ខែផងដែរ។


ក្នុងនោះ រូបភាពគ្រួសារដ៏រីករាយមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ ញញឹម និងលួចសរសើរគ្រប់គ្នា ព្រោះថា គ្រប់រូបភាព ដែលតារាស្រីនេះថត មិនថាទាំងស្វាមី និងកូនៗនោះទេ គឺពោរពេញទៅដោយស្នាមញញឹម និងក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមក ​ពិសេសនេះគឺជារូបភាពគ្រួសារ ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ដូចគ្រួសារតារារូបនេះផងដែរ៕ ទស្សនារូបភាពខាងក្រោម៖

Leave a Reply