យូ ឌីស្កូ បង្ហោះរូបជាមួយ ទូច ស្រីលក្ខណ៍ ស្ទាបស្ទង់ការគាំទ្រពីមហាជន…

ថ្មីៗនេះតារាចម្រៀង យូ ឌីស្កូ បានបង្ហោះរូបជាមួយដៃគូចាស់ ទូច ស្រីលក្ខណ៍ តែយ៉ាងណាលោកមិនច្បាស់ថាការចាប់គូចាស់នេះអាចនឹងទទួលបានការគាំទ្រពីសំណាក់មហាជនដូចមុនឬបែបណាទេ ។ គេចាំបានថាលោក យូ ឌីស្កូ គឺជាដៃគូដ៏ស័ក្តិសមជាមួយនឹង ទូច ស្រីលក្ខណ៍ ដែលកន្លងមកអ្នកទាំងពីរទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនជាច្រើន ។


ក្រោយខកខានការចាប់ដៃគូជាច្រើនឆ្នាំលើឆាកតន្ត្រី យូ ឌីស្កូ បានលើកឡើងថាចង់ឃើញលោកចាប់ដៃគូជាថ្មីម្តងទៀតជាមួយ ទូច ស្រីលក្ខណ៍ ។ ក្នុងនោះក៏មានការគាំទ្រ និង ចង់ឃើញសមត្ថភាពរបស់អ្នកទាំងពីរជាថ្មីនៅក្នុងឆាកតន្ត្រីផងដែរ ។


ក្រោយពីសុខភាពវិលមកល្អប្រសើរវិញ ពេលនេះលោក យូ ឌីស្កូ ក៏បានលេចមុខបណ្តើរៗនៅក្នុងអាជីពចម្រៀងឡើងវិញ តែប្រជាប្រិយភាពរបស់លោកហាក់មិនស្ទុះឡើងប៉ុន្មានឡើយ ។ មានការលើកឡើងថាប្រសិនអ្នកទាំងពីរចាប់ដៃគូជាថ្មីម្តងទៀតលុះត្រាតែមានអ្វីថ្មីទាក់ទាញ់ទើបអាចមានទីផ្សារព្រោះបច្ចុប្បន្នតារាវ័យក្មេងរីកដុះដាលច្រើនណាស់ ៕

Leave a Reply