ម្នាក់ទៀតហើយ បុរសម្នាក់បានសម្រេចបញ្ចប់ជីវិតរបស់ខ្លួនទាំងវ័យក្មេងដោយ ចង ក សង្ស័យថា

កាលពីយប់ម្សិលមិញនេះ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បុរសម្នាក់សង្ស័យ មានវិបត្ដិផ្លូវចិត្ដ (Depression) បានសម្រេចចិត្ដ បញ្ចប់ជីវិតរបស់ខ្លួន ដោយ ច ង ក ធ្វើអត្ដ ឃា ត ស្ថិតនៅបន្ទប់ជួលមួយកន្លែងរបស់ខ្លួន បង្កធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ បើតាមរយៈគណនី ហ្វេសប៊ុកជនរងគ្រោះខាងលើ ដែលមានឈ្មោះ Kim Kim មុនពេលធ្វើអត្ដ ឃា ត គាត់មិនបានបង្ហាញសញ្ញាអ្វីដែលគួរឲ្យកត់សម្គាល់នោះឡើយ។


ជាមួយគ្នានេះដែរ ក៏មានម្ចាស់គណនី ហ្វេសប៊ុកផេកមួយមានឈ្មោះ Small To Big F.C ត្រូវជាមិត្ដភក្ដិនៃ ស ព បានបង្ហោះសារចូលរួមរំលែកទុក្ខ ដោយមានខ្លឹមសារថា៖”ក្នុងនាមខ្ញុំជាប្រធានក្រុមបាល់ទាត់ Small To Big សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ ស ព ដែលបានបាត់បង់សមាជិកគ្រួសារម្នាក់ មានជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះអីបងប្រុស”។


ក្រលែកមកមើលគណនី ហ្វេសប៊ុកមួយទៀត ដែលមានឈ្មោះ Eii Yee ត្រូវជាគូស្នេហ៍ នៃជនរងគ្រោះ បានសរសេរសំណេរដ៏សែនក្រៀមក្រំ មួយឃ្លា ដោយមានខ្លឹមសារថា៖”បងភ្លេចសន្យាអស់ហើយ បងទៅហើយទៅមិនមកវិញទេ បងជាមនុស្សគេស្រឡាញ់រាប់អានច្រើន បងជាមនុស្សចេះយកអាសារគេរហូតធ្វើអោយពិបាកខ្លួនឯង មិនគួរទេ បងខុសអី មនុស្សធ្លាប់រស់នៅមួយគ្នាញ៊ាំបាយជាមួយគ្នា ទៅណាគ្រប់កន្លែងមិនដែលថាមិនយកអូនទៅ


អូនចង់ធ្វើអី ចង់បានអី មិនដែលប្រកែក អនុស្សាវរីយ៍ច្រើនណាស់ដែលអូនចាំ បងថាស្រឡាញ់អូនមើលថែអូនមួយជីវិត ចង់មានគ្រួសារមានកូន តែពេលនេះវាមិនបានដូចបំណងទេបងធ្វើមិនបាន បាននរណាមើលថែអូនពេលអូនឈឺ បាននរណាជូនញ៊ាំអីទៅដើរលេង បងទៅបាត់ទៅរហូត បងធ្វើអោយខ្ញុំពិបាកហើយ អូនខ្លាចពេលនឹកបងម៉ាដងៗ អូនទៅរកទៅហៅរកនៅទីណា ចង់នៅក្បែរបងចង់ទៅតាមបង

ស្រឡាញ់បងខ្លាំងណាស់ ជាតិនេះបងជាមនុស្សល្អណាស់តែបង…សូមអោយបងទៅអោយបានសុខ សូមជាតិណាណា ជួបគ្នាជាប្ដីប្រពន្ធស្រឡាញ់អោយបានយូរដល់ចាស់សក់ស្កូវរៀងខ្លួន។ បងជាប្ដីដល់ល្អរបស់អូន គេងទៅណាបង ងើបឡើងបងនឹងមានអ្វីៗ ល្អជាងនេះ ហុឹមម…សុីថា”។

Leave a Reply