ចឹងបានថាស្តាយក្រោយ! បន្ទាប់ពីនិយាយមិនបានគិតពីគ្រូពេទ្យជួយកែសម្ភស្សអោយនោះ ឥឡូវនេះ សុខា សុខា ចេញមកលើកដៃសំពះនិងរៀបរាប់ថា

តារា TikTok ដ៏ល្បីម្នាក់ឈ្មោះ សុខា សុខា កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ សឹងតែមិនគួរឲ្យជឿ ។ សុខា ត្រូវបានអ្នកខ្លះចូលចិត្ត និងអ្នកខ្លះមិនចូលចិត្តហើយ ថែមទាំង ដៀលនូវពាក្យមិនសមរម្យមួយចំនួណ ថាជា មនុស្សសំរាម មនុស្សអត់គ្រប់ទឹក មនុស្សឆ្កួត ស្តាប់ហើយ សុខា ពិតជាមានអារម្មណ៍ ឈឺចុកចាប់ខ្លាំងណាស់។

សុខា មានប្រវត្តិគួរឲ្យអាណិតខ្លាំងណាស់បើបងប្អូនធ្លាប់អានហើយ នឹងរឹតអាណិត រូបគាត់ ខ្លោចចិត្ត ព្រោះគាត់ជាក្មេងកំព្រា ឪពុកម្តាយ ដែលខ្វះភាពកក់ក្តៅ តាំងពីតូច រាល់ថ្ងៃ រស់នៅជាមួយមីង នៅក្រុងសួង ដោយជួយលក់ដូរមុខរបរលក់ចាប់ភួយ តិចតួច នៅផ្ទះក្នុងភូមិជ្រួយ សង្កាត់វិហារល្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ម្ចាស់ហាងកែសម្ផស្សមួយកន្លែង បានសុខចិត្តជួ យកែសម្ផស្សឲ្យ សុខា ដោយឥតគិតថ្លៃ ហើយម្ចាស់ហាងនេះ ពិតជាមានចិត្តល្អខ្លាំងណាស់ ថែមទាំងបានទិញម៉ូតូScoopy ១គ្រឿងដ៏ស្រស់ស្អាតឲ្យទៀត នេះក៏ព្រោះតែអាណិតស្រឡាញ់ តារា TikTok រូបនេះ។លុះមកដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ ម្សិលមិញនេះ

ស្រាប់តែបែកធ្លាយវីដេអូមួយ ដោយ តារា TikTok រូបនេះ និយាយពាក្យមួយចំនួន ទាក់ទង ហាងកែសម្ផស្សនេះ ដល់ថ្នាក់ធ្វើឲ្យម្ចាស់ហាងខឹងយ៉ាងខ្លាំង មិនគួរណា សុខា និយាយពាក្យបែបនេះទាល់តែសោះ។

នៅថ្ងៃដដែលនេះ ដោយសារតែដឹងនូវកំហុសដែលខ្លួនបាននិយាយនូវពាក្យមិនពិតមួយចំនួន តារា TikTok សុខា សុខា បានចេញវីដេអូ Live សុំទោសម្ចាស់ ហាង កែសម្ផស្ស នេះ ជាសាធារណៈហើយ ។

Leave a Reply