គ្រប់គ្នាស្មានមិនដល់ទេ! នាយចឹម លេងកំប្លែង ពីតូចរហូតក្លាយជាប្រុសស្អាតមានសង្សារសុទ្ធតែស្រីស្អាតៗធ្វើអោយអ្នកទាំទ្រលាន់មាត់ថា…

ឱកាស​របស់​តារា​ចម្រៀង​រលក​ក្រោយ​ដែល​ផុសភាព​ល្បី​ពី​វិស័យ​កំប្លែង​នាយ ចឺម បាន​ហក់​ឡើង​ខ្លាំង​នៅ​លើ​ទ្រនំ​សាន់ដេ តែ​ក៏​ល្បី​ដែរ​ថា បាន​លា​ឈប់​ពី​ក្រុម​កំប្លែង​ស៊ីធីអិន​ហើយ!តារា​កំប្លែង​មាន​ដុង​តាំង​ពី​ក្មេង​វ័យ ២២ ឆ្នាំ ដែល​មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​កំពង់ស្ពឺ នាយ ចឺម គឺជា​ក្មួយប្រុស​បង្កើត​ជា​តារា​កំប្លែង​ដ៏ល្បី​នាយ​ក្រូច​នោះ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ យ៉ាង​ច្បាស់​ក្រឡែត​ថា៖

«ជាការ​ពិត​មែន​ហើយ​បង គឺ​ថា រូបខ្ញុំ​ពិត​ជា​បាន​សម្រេច​ចិត្ត​ឈប់ពី​លេង​កំប្លែង​នៃ​ក្រុម​កំប្លែង​ប្រចាំ​ទូរទស្សន៍​ស៊ីធីអិន និង​ស៊ីអិនស៊ី នោះ​មែន!»។នាយ ចឺម បន្ត​ប្រាប់​ពី​មូលហេតុ​នៃការ​ឈប់​ពី​ក្រុម​កំប្លែង​នោះ​ថា៖ «បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ជាមួយ​នឹង​អ្នកមាន​គុណ ដែល​បាន​ជួយ​លើក​ស្ទួយ​ខ្ញុំ​តាំង​ពី​ក្មេង​ក្នុងការ​ចូល​លេង​ក្នុង​ក្រុម​កំប្លែង​គឺ​លោក​តា វិចទ័រ នាពេល​ថ្មីៗ​នេះ​មក ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​ឈប់​លេង​កំប្លែង​តែម្តង។

នៅ​ខណៈពេល​ពិភាក្សា​ជាមួយ​លោកតា វិចទ័រ គាត់​ក៏់បាន​លើក​ឡើង និង​ផ្តល់​ជា​ដំបូន្មាន​ដល់​ខ្ញុំ​ថា ប្រសិន​បើ​ពូជា​រូប​ក្មួយ​វិញ​នោះ នៅ​ខណៈ​ពេល​នេះ អាជីព​ជា​តារា​ចម្រៀង​កំពុង​តែ​ល្បី​ដូច្នេះ​គឺ ពូ​ប្រាកដ​ជា​ឈប់​លេង​កំប្លែង​ហើយ​ទៅ​ផ្តោត​លើ​អាជីព​ច្រៀង​វិញ​ជា​មិន​ខាន​ឡើយ។ គាត់​ក៏បាន​លើក​ហេតុផល​ផ្សេង​ទៀត​ដែរ​ថា ក្មួយ​នៅ​ក្មេង​អ៊ីចឹង ឱកាស​ចាប់​យក​អាជីព​ជា​តារា​ចម្រៀង​គឺ​ពិត​មាន​ទីផ្សារ​ល្អ​ខ្លាំង​សម្រាប់​ក្មួយ​ដែរ​នាពេល​ក្រោយ។

ម្យ៉ាងទៀត ក្រោយ​ពី​ពេល​ដែល​ខ្ញុំ​ក្លាយជា​តារា​ចម្រៀង​ទទួល​បាន​ការ​គាំទ្រ​ពី​បងប្អូន​ប្រិយមិត្ត​ច្រើន​មក​ក៏បាន​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​ការ​គិត​ប្រៀប​ធៀប​មួយ​រវាង​ការ​បង្ហាញ​ខ្លួន​នៅ​ឆាក ២ ខុសគ្នា​គឺ​ឆាក​ចម្រៀង និង​ឆាក​កំប្លែង បាន​ធ្វើឲ្យ​ខ្ញុំ​កើត​ចេញ​នូវ​អារម្មណ៍​មួយ​ថ្មី​ផងដែរ​គឺ​អារម្មណ៍​អៀន​លើ​រូប​ខ្លួនឯង។ជាពិសេស​នឹក​ឃើញ​ពី​របៀប​ស្លៀកពាក់​នៅ​ពេល​លេង​កំប្លែង​នឹង​ឃើញ​រូបភាព​ខ្លួន​នៅ​លើ​ឆាក​ចម្រៀង ឬ​នៅ​ពេល​ច្រៀង​ក៏នឹក​ឃើញ​រូបភាព​នៅ​លើ​ឆាក​កំប្លែង​នោះ​ឯង»។

មិនថាឡើយនាយចឹមខ្លួនឯងហួសចិត្តនិងរូបរាងសូម្បីតែទស្សនិកជនដែលតែងតែគាំទ្រនឹងធ្លាប់ឃើញនាយចឹមកាលពីតូចរហូតដល់សព្វថ្ងៃក៏ចាប់អារម្មណ៏ផងដែរថាពិតជាខុសគ្នាមែនពីកុមារមុខមើមិនយល់រហូតក្លាយជាប្រុសស្អាតមានសង្សារសុទ្ធតែស្រីស្អាតៗបងប្អូនក៏បានដឹងរួចហើយរឿងសង្សាររបស់នាយចឹមគឺស្រស់ស្អាតដូចទេពធីតាសួគ៏ចឹង។យើងសង្កេតឃើញថាក្នុងរយះខ្លីសោះនាយចឹមល្បីខ្លាំងរហូតដល់អាចរកប្រាក់ចំនាយបានច្រើនទៀតហួសពីកាស្មាន។

តែទោះជាយ់ាងនាយចឹមតែងតែមានចរឹតល្អចំពោះទស្ស និកជននឹងអ្នកគាំទ្រគ្រប់គ្នា។តែយ៉ាងណាក៏ដោយនេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ នាយចឹមមិនដែលធ្លាប់ប្រកាន់នោះដែរ។​បើតាមការបកស្រាយពីក្រុមកំប្លែងនឹងនាយចឹមវិញ ពួកគាត់ទទួលការរិះគន់ទាំងអស់ បើសិនការសម្តែងនោះវាខុសត្រង់ណាមិនសមរម្យត្រង់ណានោះ ។

បញ្ជាក់ផងដែរក្រុមកំប្លែងCTN របស់នាយពាក់មីដែលមានការបណ្តោះបណ្តាលពីលោកតាវិទ័រនោះ គេឃើញថាមានគាំទ្រខ្លាំង មិនតែប៉ុណ្ណោះគេឃើញថាក្រុមកំប្លែងនេះតែងតែមានសកម្មភាពជួយសង្គមទៀតផង។

Leave a Reply