អីយ៉ា ភរិយា ចន្ថាប៊ីន និយាយខ្មែរបានយ៉ាងស្ទាត់ជំនាញណាស់ អត់ដែលដឹងពីមុនសោះ!

ធារី ចន្ថាប៊ីន គឺជាកីឡាករខ្សែបម្រើការពារជម្រើសជាតិកម្ពុជាមួយរូបគត់ ដែលកំពុងប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី ដោយបានចំណាយពេល ៣ រដូវកាលហើយ នៅទីនោះ។ ត្បិតតែមួយរយៈនេះមិនសូវមានសកម្មភាពលើទីលានប្រកួត តែរូបគេតែងតែធ្វើការហ្វឹកហាត់នៅផ្ទះ និង ឆ្លៀតពេលវេលាជាមួយគ្រួសារយ៉ាងផ្អែមល្ហែម ។

ក្នុងវីដេអូឃ្លីបរយៈពេលខ្លីមួយ ដែលបានផុសក្នុងគណនីផ្ទាល់ខ្លួនកីឡាកររូបនេះ ប្រពន្ធរបស់កីឡាកររូបនេះដែលជាជនជាតិកាណាដា ត្បិតតែនិយាយមានតុងបរទេស តែនាងអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ ខណៈដែលពីមុនមកមិនសូវមាននរណាម្នាក់ដឹងថានាងចេះនិយាយភាសាខ្មែរបានយ៉ាងល្អបែបនេះឡើយ ។

គួរបញ្ជាក់ដែរថា ធារី ចន្ថាប៊ីន ត្រូវបានអ្នកគាំទ្របាល់ទាត់កម្ពុជា ចាត់ទុកថាជាកីឡាករអាជីពរបស់កម្ពុជាដ៏ល្អមួយរូប មិនថាលើទីលាន​ ឬ គ្រួសារឡើយ ដោយរូបគេបានបំពេញតួនាទីជាឪពុក និង ស្វាមីដ៏ល្អ ក្នុងក្រុមគ្រួសារដែលមើលទៅហាក់មានសុភមង្គលយ៉ាងខ្លាំង ៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply