ក្រោយគេចោទមានអ្នកចិញ្ចឹម ណូម័រ បង្ហាញមុខអ្នកចិញ្ចឹមច្បាស់ៗក្នុងថ្ងៃខួបកំណើត បញ្ចប់មន្ទិល

ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីពិធីការិនី និង តារាសម្តែង ណូម័រ បានបង្ហើបថា នឹងបង្ហាញមុខអ្នកចិញ្ចឹមខ្លួនឲ្យស្គាល់ បន្ទាប់ពីមានមហាជនជាច្រើនបានចោទថានាងមានអ្នកចិញ្ចឹមទំនុកបម្រុងនៅពីក្រោយខ្នង ។

នៅក្នុងថ្ងៃខួបកំណើតឆ្នាំនេះ ក្នុងថ្ងៃទី៩ ខែមិថុនា ណូម័រ បានប្រាប់យ៉ាងដូច្នេះថា «រីករាយថ្ងៃកំណើតខ្លួនឯង មិនប្រាថ្នាអ្វីច្រើនទេ សុំត្រឹមឱ្យអ្នកម្តាយសុខភាពល្អអាយុយឺនយូរ ព្រោះអ្នកម្តាយជាគ្រប់យ៉ាងនៃកូន មានអ្នកម្តាយគឺកូនមានគ្រប់យ៉ាង» ។

នៅក្នុងនោះ ណូម័រ ក៏បានបង្ហាញមុខអ្នកចិញ្ចឹមដើម្បីឈប់ឲ្យមហាជនមានមន្ទិលសង្ស័យដែរថា «សំរាប់អ្នកដែលសង្ស័យថាអូនមានអ្នកចិញ្ចឹម អូនមិនប្រកែកឡើយ អ៊ីចឹងពេលនេះសូមបង្ហាញមុខអ្នកដែលចិញ្ចឹមអូន គឺអ្នកម្តាយអូននេះហើយ ដែលចិញ្ចឹមអូនតាំងពីក្នុងពោះមកទល់ពេលនេះ មិនឱ្យខ្វះមុខខ្វះក្រោយ ជាពិសេសគឺការទូន្មានប្រៀនប្រដៅកូនដោយកន្លងធម៌ ហើយក៏ជាអ្នកដែលហាមឃាត់អូនមិនឱ្យទទួលសំណើគេចង់ចិញ្ចឹម ព្រោះអាចប្រឈមមុខនឹងការលើសឈាម មកពីដេកសុីៗមិនធ្វើអ្វីនោះ ម្យ៉ាងចាយលុយខោប៉ាវគេមិនអស្ចារ្យដូចខោប៉ាវយើងឡើយ ។ ដូច្នេះសូមទានជ្រាប សូមអស់យោបល់!»

Leave a Reply