ផ្ទះការរិះគន់ជាខ្លាំង នូវបទចម្រៀង២បទ ដែលមានចំណងជើង កណ្តៀវអូនស្រួយ និង ស្រណោះអង្រែ ដែលបង្កប់នូវអត្ថន័យពាក្យពេចន៍មិនសមរម្យជាច្រើន

កាលពីព្រឹកមិញនេះដែរ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ផ្ទុះការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ជាពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ស្ដីពីបទចម្រៀងមួយបទ ដែលមានចំណងជើងថា “កណ្ដៀវអូនស្រួយ” បកស្រាយ ដោយកញ្ញា បរ៉ាមុី ក្នុងផលិតកម្ម Domrey TV បង្កប់ទៅដោយអត្ថន័យអាស អា ភាសជាច្រើន។

ក្នុងបទចម្រៀងមួយនេះ ប្រជាពលរដ្ឋ បានស្នើសុំឲ្យមានការលុបចេញជាបន្ទាន់ ព្រោះដោយសារតែ អត្ថន័យនឹងពាក្យសម្ដីមិនសមរម្យជាច្រើន ដែលប្រាស់ចាកចេញពីក្រមសីលធម៍ វប្បធម៍ ទំនៀមទំលាប់ខ្មែរ ដែលល្អផូរផង់ ប៉ុន្ដែត្រូវបានមនុស្សមួយក្រុម បានយកកម្ទេចឥតមានស្ដាយស្រណោះបន្ដិចសោះឡើយ។

បន្ថែមពីលើនេះ ផលិតកម្ម Domrey TV មួយនេះ មិនមែនជាលើកទី១នោះឡើយ ដោយចេញបទចម្រៀងអក្រុមសីលធម៍បែបនេះ ព្រោះកាលពីពេលថ្មីៗកន្លងទៅនេះ ផលិតកម្មខាងលើ បានចេញបទចម្រៀងមួយបទ ដែលមានចំណងជើងថា “ស្រណោះអង្រែ” ក៏បង្កប់ទៅដោយអត្ថន័យពោរពេញទៅដោយពាក្យពេជន៍អាស អា ភាស ជាច្រើនដូចគ្នា និងបទកណ្ដៀវអូនស្រួយ នេះដែរ។


សូមទស្សនាវីដេអូខាងក្រោម

សូមទស្សនាវីដេអូខាងក្រោម

Leave a Reply