ចិនចល័តកងទ័ពនិងរថពាសដែករាប់ពាន់ទៅកាន់តំបន់ព្រំដែនមានជ.ម្លោះជាមួយឥណ្ឌាត្រៀមធ្វើស.ង្គ្រា ម,ឥណ្ឌាមិនព្រឺសោះ និងបង្ហាញយន្តហោះច.ម្បាំង-មី.ស៊ីលឱ្យស៊ីជីនពីងមើល

(ប៉េកាំង)៖ ប្រទេសចិនបានកេណ្ឌទ័ពឆ័ត្រយោងរថពាសដែក និងគ្រឿងបំពាក់រាប់ពាន់នាក់នៅក្នុងសមយុទ្ធយោធាមួយ ដោយនិយាយថា ពួកគេអាចត្រូវបានដាក់ពង្រាយ«ក្នុងរយៈពេលប៉ុន្មានម៉ោង»ដល់ព្រំដែនជាមួយប្រទេសឥណ្ឌានៅHimalayas។ ការឆល័តទ័ពទ្រង់ទ្រាយធំនេះ ត្រូវបានគេដឹកថា ដើម្បីត្រៀមខ្លួនទុកជាមុន ក្នុងកាលៈទេសៈផ្ទុះ.ស.ង្គ្រា មជាមួយដៃគូជ.ម្លោះ។

ទាហាននិងរថពាសដែកត្រូវបានដឹកចេញពីខេត្តហ៊ូប៉ីភាគកណ្តាល នៃប្រទេសចិនទៅកាន់ទីតាំងគ្មានកំណត់នៅខ្ពង់រាបភាគពាយព្យប្រទេសចិន ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីចុងសប្តាហ៍។

រូបភាពពីទាហានដែលជិះយន្តហោះស៊ីវិល និងរថភ្លើងក្នុងប្រតិបត្តិការធ្វើសមយុទ្ធត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ស៊ីស៊ីធីវី ជាសញ្ញាបង្ហាញឲ្យភាគីឥណ្ឌាបានឃើញពីកម្លាំងដ៏មានឥទ្ធិពលរបស់ចិន កាលពីថ្ងៃសៅរ៍។

វរសេនីយ៍ទោ ម៉ៅ ឡី ប្រធាននាយកដ្ឋានបណ្តុះបណ្តាលកងពលតូចទ័ពអាកាសPLA ដែលដឹកនាំប្រតិបត្តិការនៅភាគពាយព្យ បាននិយាយថា ខ្លួនបានធ្វើឱ្យមាន“ របកគំហើញដ៏សំខាន់” ទាក់ទងនឹងទំហំនៃកងទ័ពដែលត្រូវបានចល័តនិងរបៀបដែលពួកគេត្រូវបានដឹកជញ្ជូន។ ទន្ទឹមនេះ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា មជ្ឈដ្ឋានមួយចំនួន បានព្យាយាមទប់ស្កាត់មិនឱ្យអ្នកជាតិនិយមនិយមធ្វើឱ្យមានជ.ម្លោះព្រំដែនទេ។

មន្រ្តីការទូតនិងមន្រ្តីការពារជាតិមកពីប្រទេសចិននិងឥណ្ឌាប្រហែលជាបានសន្យាថា នឹងធ្វើការជាមួយគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹង នៅតាមព្រំដែន ប៉ុន្តែពួកគេក៏ត្រូវខិតខំផងដែរ ដើម្បីលុបបំបាត់ចោលជំនោកើនឡើងនៃជាតិនិយមជាមុនសិន បើពុំនោះពូកគេនឹងប. ញ្ឆេះឱ្យមានភ្លើ.ងស.ង្គ្រា មកើតឡើង។

អ្នកតាមដានសង្កេតការណ៍នយោបាយអន្តរជាតិ បាននិយាយថា ទោះបីជាឆ្នាំ២០២០ ជាខួប៧០ឆ្នាំនៃទំនាទំនងការទូតរវាងប្រទេសទាំងពីរក៏ដោយ ក្នុងរយៈពេលមួយខែកន្លងមកនេះ ភាពតានតឹងនៅតាមព្រំដែនជាថ្មីម្តងទៀតបានកើនឡើងខ្ពស់ ដោយមានកងទ័ពចូលរួមក្នុងការប្រ យុ.ទ្ធដោយប្រើកណ្ដាប់ដៃ និងការគប់ដុំថ្មនៅជ្រលងដងទន្លេហ្គាវ៉ាន់នៅចន្លោះ Ladakh នៅកាស្មៀរគ្រប់គ្រងដោយឥណ្ឌា និងអាកៃឈិនដែលគ្រប់គ្រងដោយចិន។

ចាប់តាំងពីការឈរជើងយោធារយៈពេលពីរខែរបស់ពួកគេនៅដុកឡាំ នៅរដូវក្តៅឆ្នាំ២០១៧ ទាំងទីក្រុងប៉េកាំង និងញូវដេលី បានបង្កើនការការពារព្រំដែនរបស់ពួកគេ។ ជ.ម្លោះនោះត្រូវបានបង្កឡើងដោយការស្ថាបនាផ្លូវនៅតំបន់ចិន ដែលមានឈ្មោះថាដុងលាំង ជាភាសាចិនកុកងឺ ដែលទាមទារដោយចិននិងប៊ូតានដែលជាសម្ព័ន្ធមិត្តរបស់ឥណ្ឌា។ ខណៈដែលមូលហេតុនៃជ.ម្លោះចុងក្រោយនៅតែមិនទាន់ច្បាស់៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply