គាត់មិនធម្មតាទេ ! ម្ចាស់ជើងឯកពិភពលោក WBA Pacquiao នឹងឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីននៅឆ្នាំ ២០២២

បណ្តាញផ្កាយរណបរុស្ស៊ីបានដកស្រង់សម្តីលោក Alum ភ្នាក់ងារប្រដាល់ល្បីឈ្មោះរបស់អាមេរិកដូចដែលបានរាយការណ៍កាលពីថ្ងៃច័ន្ទថាម្ចាស់ជើងឯកពិភពលោក WBA Pacquiao នឹងឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីននៅឆ្នាំ ២០២២ ។ យោងតាមរបាយការណ៍បានបង្ហាញថាគិតមកដល់ពេលនេះការប្រកួតចុងក្រោយដែលកីឡាករ អាយុ ៤១ ឆ្នាំនេះ បានប្រកួត នៅក្នុងខែកក្កដាឆ្នាំ ២០១៩ ។

របាយការណ៍បានដកស្រង់សំដីសារព័ត៌មាន The Sun ថាលោក Arum បាននិយាយថា“ ខ្ញុំគិតថាអ្នកប្រដាល់ដំបូងដែលក្លាយជាប្រធានាធិបតីភីលីពីន គឺលោក Pacquiao ខ្ញុំបានជជែកជាមួយគាត់តាមទូរស័ព្ទហើយគាត់បាននិយាយមកខ្ញុំថាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី គ្រោងនឹងដំណើរការនៅឆ្នាំ ២០២២។ គាត់និយាយថាប្រសិនបើខ្ញុំឈ្នះ ខ្ញុំចង់អោយអ្នកចូលរួមក្នុងពិធីសម្ពោធទទួលដំណែងនេះជាមួយនិងខ្ញុំ។

លោក Pacquiao កើតនៅទីក្រុង General Santos ប្រទេសហ្វីលីពីននៅថ្ងៃទី ១៧ ខែធ្នូឆ្នាំ ១៩៧៨។ គាត់ត្រូវបានគេបោះឆ្នោតជ្រើសរើសជាសមាជិកសភាក្នុងនាមគណបក្សសេរីនិយមក្នុងឆ្នាំ ២០១០ និងបានចូលជាសមាជិកព្រឹទ្ធសភាក្នុងឆ្នាំ ២០១៦ ។

នៅខែមករាឆ្នាំ ១៩៩៥ Pacquiao មានភាពល្បីល្បាញនៅក្នុងការប្រកួតអាជីពដំបូងរបស់គាត់។ នៅខែមិថុនាឆ្នាំ ២០០១ គាត់បានឈ្នះជើងឯកទម្ងន់ធ្ងន់និងប្រភេទទម្ងន់ស្រាលក្នុងការប្រកួតមួយដែលធ្វើឡើងនៅកាស៊ីណូអាមេរិកក្នុងទីក្រុង Lavages ដែលបានទាក់ទាញចំណាប់អារម្មណ៍នៅក្នុងទឹកដីសហរដ្ឋអាមេរិកជាលើកដំបូង។ ចាប់តាំងពីពេលនោះមក Pacquiao បានយកឈ្នះកីឡាករល្បី ៗ ជាច្រើននៅលើពិភពលោកនិងបានគ្រងឋានៈជាជើងឯកពិភពលោកជាច្រើន។

នៅថ្ងៃទី ៣ ខែឧសភាឆ្នាំ ២០១៥ Pacquiao និងអ្នកប្រដាល់អាមេរិក Mayweather មានការប្រកួតដ៏ធំជាមួយអ្នកប្រដាល់អាមេរិករូបនេះ នៅទីក្រុងLavages ហើយប្រកួតនេះគឺលោកបានចាញ់កីឡាកររូបនោះ។ នៅថ្ងៃទី ១៩ ខែមករាឆ្នាំ ២០១៩ បន្ទាប់ពីបានយកឈ្នះលើកីឡាករ Bronnerលោក Pacquiao បានបង្កើតកំណត់ត្រានៅក្នុងការរក្សាការប្រកួតនៅក្នុងប្រភេទទងន់របស់ខ្លួនជាប់ជានិច្ច ។ សម្រួលអត្ថបទ៖SOEUR.
ប្រភព Orientaldialy៖

Leave a Reply