ម្ចាស់ហាងលក់រថយន្ត S-Auto ប៊ុន រតនា ហៅពូសេម និងគ្រួសារ បាននាំយកអំណោយទៅចែកជូនលោកតាលោកយាយក្រីក្រចំនួន ៦០គ្រួសារ នៅក្នុងខេត្តតាកែវ!

តាកែវ៖ កាលពីព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ លោក ប៊ុន រតនា ហៅពូសេម ដែលជាម្ចាស់ហាងលក់រថយន្ត S-Auto បាននាំភរិយាជាទីស្រលាញ់ គឺអ្នកនាង អុីឈី ព្រមទាំងកូនស្រី (អូនបូតា) និងក្រុមគ្រួសារ បានយកអំណោយទៅចែកជូនលោកតាលោកយាយក្រីក្រចំនួន ៦០គ្រួសារ នៅឯស្រុកកំណើតរបស់អ្នកនាង អុីឈី ដែលមានទីតាំងស្ថិតនៅក្នុងវត្តលើ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។

យោងតាមការឱ្យដឹងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ប៊ុន រតនា ហៅពូសេម បានឱ្យដឹងថា៖ «លោកតាលោកយាយភាគច្រើនស្ថិតនៅក្នុងវ័យចាស់ជរា ពិការភាព ហើយលោកតាលោកយាយខ្លះទៀត បានរស់នៅម្នាក់ឯងដោយគ្មានកូនចៅចិញ្ចឹមបីបាច់ថែរក្សានោះឡើយ។ ចំណែកឯលោកតាលោកយាយមួយចំនួនទៀតនោះ នៅចាំផ្ទះ ពេលកូនចៅចេញទៅធ្វើការនៅស្រុកឆ្ងាយ ខែខ្លះក៏ផ្ញើរលុយមក ហើយពេលខ្លះមួយឆ្នាំផ្ញើលុយមកតែ ៣ទៅ៤មុឺនរៀលក៏មាន កូនចៅខ្លះមិនដែលមកក៏មានដែរ»។

គួរឱ្យដឹងផងដែរថា កម្មវិធីនេះក៏មានការចូលរួមពីសំណាក់លោកមេភូមិត្រពាំងស្រង់ និងលោក លឹម ជី នាយកសាលាបឋមសិក្សាវត្តលើផងដែរ។ជាចុងក្រោយលោក ប៊ុន រតនា ហៅពូសេម និងក្រុមគ្រួសារ ក៏សូមជូនបុណ្យកុសលទៅដល់ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់គ្នាផងដែរ សម្រាប់ការធ្វើបុណ្យជាការចែកជូនអំណោយរបស់លោក និងក្រុមគ្រួសារនាលើកនេះ៕ ទស្សនារូបភាពខាងក្រោ​ម៖

Leave a Reply