ត្រាំក្តៅមុ ខហើយ! ចិន ព្រ មានអាមេរិក ខ្លាំងៗថាកុំធ្វើតេស្តអា វុធនុយ ក្លេអ៊ែរឡើងវិញឲ្យសោះ បើមិនចង់មានរឿង

ចិនបានព្រ មានអាមេរិកចំៗតែម្តង កុំធ្វើតេស្ដអា វុធនុយក្លេអ៊ែរឡើងវិញឱ្យសោះ ព្រោះវាជាទង្វើដែលនឹងបំ ផ្លាញដល់សន្តិសុខ និងស្ថេរភាពអន្តរជាតិ ខណៈទំនាក់ទំនងរវាងមហាអំណាចទាំង ២ ត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅមាត់ជ្រោះនៃស ង្រ្គាមត្រជាក់ថ្មីមួយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន News Week នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។ លោកស្រី Hua បានគូសបញ្ជាក់ដូច្នេះថា«សន្ធិសញ្ញា CTBT ដែលបានបង្កើតបទដ្ឋានអន្តរជាតិ លើការហា មឃា ត់ការធ្វើតេស្ដអា វុធនុយ ក្លែអ៊ែរគឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធគ្រ ប់គ្រងអា វុធនុយ ក្លេអ៊ែរអន្តរជាតិ និងជាមធ្យោបាយដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ការរំសាយនិងមិនឱ្យមានការរីកសាយអា វុធនុយ ក្លេអ៊ែរ…

ដូច្នេះយើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមិនធ្វើតេស្ដអា វុធនុយ ក្លេអ៊ែរឡើយព្រោះវានឹងបំ ផ្លាញដល់សន្តិសុខ និងស្ថេរភាពពិភពលោក»។ការព្រ មានខាងលើរបស់ទីក្រុងប៉េកាំង ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិភាក្សាគ្នាពីការចាប់ផ្ដើមឡើងវិញ នូវការធ្វើតេស្ដអា វុធនុយ ក្លេអ៊ែរ បន្ទាប់ពីបានផ្អាកអស់រយៈពេលជិត ៣០ឆ្នាំមកនេះ។

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) បាននិយាយថា ទីក្រុងប៉េកាំងពិតជាមានការព្រួ យបារម្ភជាខ្លាំង ក្រោយទទួលបានព័ត៌មានថា សហរដ្ឋអាមេរិកកំពុងពិភាក្សាពីការធ្វើតេស្ដអា វុធនុយ ក្លេអ៊ែរ៕ ប្រភព My Buzz

Leave a Reply