កូន១ហើយ! តែកុំមើល នី រតនា និងភរិយា ដឹកដៃគ្នាទៅលេងសមុទ្រ ដូចក្រមុំកម្លោះ

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងសម្លេងផ្អែម នី រតនា ដោយទំនេរពីការងារបន្តិច បាននាំភរិយា រួមជាមួយនឹងសមាជិកគ្រួសារមួយចំនួនទៀត បានធ្វើដំណើរទៅដើរលេងកម្សាន្តដល់សមុទ្រ នៅឆ្នេរឡងប៊ិចកោះរ៉ុង យ៉ាងសប្បាយរីករាយខ្លាំង។

ជាក់ស្តែងនៅក្នុងដំណើរកម្សាន្តសម្រាកលំហែកាយលើកនេះ ដោយតារាចម្រៀងប្រុសខាងលើ ក៏បានថតរូប ជាមួយភរិយាជាច្រើនសន្លឹក ជាមួយនឹងទេសភាព ស្រស់ស្អាត អមជាមួយអាវគូររបស់អ្នកទាំងពីរ បង្អួតភាពផ្អែមល្ហែមជាមួយគ្នា ធ្វើឱ្យអ្នកនៅលីវជាច្រើន ឃើញហើយអាចលើសជាតិស្ករបាន។

លើសពីនេះ តាមរយៈរូបភាពទាំងនោះ បានមានហ្វេនៗ និងមហាជន ចូលបញ្ចេញមតិជាហូរហែរ និងមានកូនចិត្តលួចច្រណែន ពីស្នេហាអ្នកទាំងពីរ ដែលកាន់តែស្រលាញ់គ្នា​ មិនចាញ់កាលស្រលាញ់គ្នាពីលើកដំបូងឡើយ ទោះបីជាពេលនេះមានកូនរួចមកហើយក្តី៕ សូមទស្សនារូបខាងក្រោម៖ ‘

Leave a Reply