រំជួលចិត្តរហូតហូរទឹកភ្នែក! ឈុំពូ យំមិនយប់ពេល Lyda និយាយរឿងរ៉ាវក្នុងមន្ទីពេទ្យពេលខ្លួនឆ្លង កូវីត

ជឿជាក់ថា មហាជនភាគច្រើននៅតែចាំមិនភ្លេចនូវរឿងរ៉ាវដ៏គួរឱ្យអាណិតបានកើតឡើងលើគ្រួសារតារាចម្រៀង Lydia និង លោក Matthew Deane ដោយពួកគេត្រូវនិយាយលាកូនៗជាទីស្រឡាញ់ទាំងមិនដាច់ចិត្ត ដើម្បីទៅសំងំព្យាបាលខ្លួនរយពេលជាង ១ ខែនៅឯមន្ទីរពេទ្យ ខណៈពេលដែលពួកគេទាំងពីរ បានឆ្លងវីរុសកូវីដ ១៩ ទាំងប្ដីទាំងប្រពន្ធ កាលពីពេលកន្លងមក ។

ថ្វីដ្បិតតែពេលនេះ Lydia និង ស្វាមី បានជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ និង បានត្រឡប់ទៅមើលថែកូនតូចៗដោយផ្ទាល់ដៃវិញ ប៉ុន្ដែអារម្មណ៍នឹកដល់កូនៗក្នុងទិដ្ឋភាពនាពេលដ៏លំបាកនោះ នោតែដក់ជាប់ក្នុងការចងចាំជានិច្ច ។

ជាក់ស្ដែងថ្មីៗនេះ តារាស្រី Lydia និង ស្វាមី ត្រូវបានកម្មវិធីដ៏ល្បីមួយនៅថៃ «3Zaap» អញ្ជើញឱ្យទៅចូលរួមចែករំលែកបទពិសោធក្នុងជីវិតនៃការរស់នៅប្រឆាំងនឹងជំងឺកូវីដ ១៩ កាលពីពួកគេសម្រាកនៅមន្ទីរពេទ្យ ។

ពេល Lydia និយាយដល់អារម្មណ៍លំបាក ពិបាកទ្រាំបំផុតដែលត្រូវលាកូនប្រុសច្បង និង កូនស្រីតូចអាយុមិនទាន់គ្រប់ ១ ខួបផងទៅព្យាបាលជំងឺនោះ ស្រាប់តែ ឈុំភូ ដែលជាពិធីការិនីក្នុងកម្មវិធីនោះ ក៏រំជួលចិត្តខ្លាំងរហូតដល់ថ្នាក់អួលដើម-កយំហ៊ូភ្លាមៗ ។ដូចប្រិយមិត្តបានជ្រាបហើយថា ឈុំភូ ក៏ជាម្ដាយរបស់គេម្នាក់ដែរ ដូច្នេះនាងយល់អារម្មណ៍នេះច្បាស់ថា ទឹកចិត្តដែលជាម្ដាយ នឹក បារម្ភ និង ស្រឡាញ់កូនខ្លាំងកម្រិតណា ៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply