ស្ទើរស្រក់ទឹកភ្នែក! បុរស២នាក់ ប្រថុយជីវិត ជួយតាចាស់ម្នាក់ ខណៈពេលអ្នកផ្សេង ឈរមើល និងទាញកាមេរ៉ាថត (មានវីដេអូ)

បារាំង៖ កាលពីប៉ុន្មានថ្ងៃមុននេះមាន អ្នកកំលោះពីរនាក់ដែលមានឈ្មោះថា Dombaev Dzhambulat​និង Ouloubaev ជាសម្លាញ់នឹងគ្នា បានរួមដៃជួយសង្គ្រោះបុរសចំណាស់ម្នាក់បានជាប់នៅក្នុងអគារមួយដែលកំពុងតែមានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ ទាំងប្រថុយជីវិតដោយ អ្នកនៅក្បែរៗនោះបានត្រឹមតែឈរមើលនិង ទាញទូរស័ព្ទដៃថតរូបនិង វីដេអូតែប៉ុណ្ណោះ។

ដោយឡែកមុនពេលដែល អ្នកកម្លោះក្លាហានទាំងពីរនាក់នោះមកដល់ តាចាស់ម្នាក់នោះឈរមើល ទៅហ្វូងមនុស្សច្រើននាក់នៅខាងក្រោមដោយទឹកមុខសោកសៅ ដោយគិតថាគាត់ប្រហែលជាមិនមានជីវិតឡើយ ដោយសារតែគាត់ជាចាស់ជរ៉ាទៅហើយមិនមានកម្លាំងដូចក្មេងនោះទេ ថែមទាំងនៅទីនោះហ៊ុមព័ទ្ធ ទៅហើយផ្សែងអគ្គីភ័យយ៉ាងក្រាស់ឃ្មឹកផងដែរ។

រំពេចនោះ មានបុរសពីរនាក់បានរត់ចូលក្នុងហ្វូងមនុស្សទាំងភាពអង់អាច ដោយរត់សំដៅទៅជួយតាចាស់នោះដោយ គ្មានភាពស្ទាក់ស្ទើរ ឬភាពភ័យខ្លាចសូម្បីតែបន្តិចសោះឡើយ ដោយបុរសពីរនាក់ដែលជាមិត្តភក្តិគ្នានោះបានចាប់ដៃគ្នាសហការគ្នា ជួយជីវិតមនុស្សដោយភាពបុិនប្រសប់ ធ្វើឲ្យហ្វូងមនុស្សដែលកំពុងតែឈរមើលនៅខាងក្រោម ភ្លឺភ្នែកមួយទំហឹងតែម្តង។
ក្រោយពីបានជួយសង្គ្រោះជីវិតតាចាស់នោះ មកគាត់បានរៀបរាប់ហេតុការណ៍នោះថា៖

នៅពេលដែលខ្ញុំកំពុងតែហាត់ប្រាណ ខ្ញុំក៏បានឃើញផ្សែងហុយចេញពីអគារមួយនៅក្បែរទីនោះ ភ្លាមៗនោះខ្ញុំក៏បានប្រាប់ទៅកាន់សារព័ត៍មាន Tellerreport ចំពោះហេតុការណ៍ ដោយមានជំនួយការបកប្រែពីប្រពន្ធខ្ញុំផងដែរ បន្ទាប់មកមិនបង្អង់យូរខ្ញុំក៏ចេញទៅកន្លែងកើតហេតុភ្លាមៗ ខ្ញុំក៏រិះរកវិធីអ្វីដែលអាចជួយគាត់បានផងដែរ
Dombaev Dzhambulatនិង Ouloubaev អ្វីដែលធ្វើជម្រុញឲ្យបុរសទាំងពីរនាក់នោះ ចូលទៅជួយតាចាស់ម្នាក់នោះដោយមិនស្តាយជីវិតនោះ គឺនៅពេលដែលDombaev Dzhambulatនិង Ouloubaev ចូលទៅជិតដល់ តាចាស់ម្នាក់នោះបានស្រែកប្រាប់ថាសម្លាញ់ទាំងពីរនាក់ថា ជួយគាត់ផង គាត់ខ្លាចណាស់ គាត់មិនអាចដើរបានទេ!

ក្រោយពីវីដេអូនោះបានចែកចាយពេញបណ្តាញសង្គមរួចមក មហាជនជាច្រើននាក់បានកើតសរសើរបុរសទាំងពីរថាជាវីរបុរសពិតៗ ដែលហ៊ានជួយសង្គ្រោះជិវិតមនុស្ សដោយគ្មានការស្ទាក់ស្ទើរសូម្បីតែបន្តិច ប្រសិនជាគ្មានបុរសទាំងពីរនាក់នោះទេ តាចាស់នោះប្រាកដជាស្លាប់ជាក់ជាមិនខាន៕
សូមចូលមើលវីដេអូខាងក្រោម៖


សូមចូលមើលវីដេអូខាងក្រោម៖

Leave a Reply