ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា មនុស្សគ្រប់រូបដែលកេីតមកនេះ ប្រាកដជាមានគូស្រកររៀងៗខ្លួននៅពេលខាងមុខ ហើយចំពោះស្នេហាកើតចេញពីការស្រលាញ់គ្នា ស្រលាញ់ដោយចិត្តនឹងចិត្ត និងចេះយោគយល់អធ្យាស្រ័យដល់គ្នានោះ ច្បាស់ណាស់ ពួកគេនឹងអាចរស់នៅជាមួយគ្នាបានយូរអង្វែង និងមានសុភមង្គលជាក់ជាមិនខានឡេីយ។
ជាក់ស្តែង ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ការទំនាក់ទំនងក៏កាន់តែងាយស្រួល ជាក់ស្ដែងតាមរយៈបណ្តាញសង្គមហ្វេសបុក មានគូស្នេហ៏មិនតិចនោះទេ ដែលបានស្គាល់គ្នា រហូតក្លាយជាគូស្នេហ៍ និងឈានទៅដល់ការរៀបមង្គលការទៀតផង អាចនិយាយបានថា
គឺជានិស្ស័យ ទេីបបានមកជួបគ្នាបែបនេះ។ដោយឡែក ងាកមកចាប់អារម្មណ៍ពីគូស្នេហ៍មួយគូនេះវិញ ដែលអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈបណ្តាញសង្គមហ្វេសបុក រហូតទាក់ទងគ្នាឈានដល់ការភ្ជាប់ពាក្យ ដែលនេះសូម្បីតែខ្លួនរបស់អ្នកទាំងពីរផ្ទាល់ ក៏មានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់នោះទេ។
បេីតាមការរៀបរាប់ពីខាងស្រី ដែលមានគណនីហ្វេសបុកឈ្មោះ Nii Saing បានមានការរៀបរាប់ថា៖ «អរគុណ Facebook ដែលធ្វើអោយយើងស្គាល់គ្នា អគុណការលេង reply story ដែលធ្វើអោយយើងបានលេងជាមួយគ្នាបានមកដល់ថ្ងៃនេះ
មិនមែនលំលំទេមុនស្រលាញ់គ្នាសុទ្ធតែសួរខែឆ្នាំគ្នាមុនសិនទើបហ៊ានស្រលាញ់ ហ៊ាននាំអោយជួបប៉ាម៉ាក់ ព្រោះប៉ាម៉ាក់ខ្ញុំគាត់មានជំនឿលើរឿងខែឆ្នាំ តែចៃដន្យអីសួរគាត់ទៅឆ្នាំគាត់និងឆ្នាំខ្ញុំរាប់ដៃទៅមើលវារាងដូចល្អ។ ១៧៩ថ្ងៃប្តូរឈ្មោះពីសង្សារមកគូដណ្តឹង អគុណដែលតែងតែផ្តល់តម្លៃនិងកិត្តិយសអោយអូនរហូតមក អគុណដែលមិនធ្វើអោយអូនខកបំណង អគុណប៉ាម៉ាក់ទាំងសងខាងដែលបំពេញបំណងកូន»។ប្រភព៖ ហ្វេសប៊ុក
