នារីវ័យក្មេងម្នាក់បានបង្ហោះរូបភាព និង សារខ្លីមួយ ដោយនាងបានបង្ហាញពីអារម្មណ៍សោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីរូបនាងបានខូចសម្រស់ក្រោយសម្រេចចិត្តកែសម្ផស្សទាំងទុកចិត្តរួចនោះ ។
ដោយសារចង់ឱ្យខ្លួនមានទម្រង់មុខស្អាត ច្រមុះមានខ្ទង់ស្រួច នារីម្នាក់ដែលប្រើគនីហ្វេសប៊ុកឈ្មោះ Ema Cambodia បានសម្រេចចិត្តធ្វើការកែប្រែខ្លួនដោយបានកែសម្ផស្សលើកខ្ទង់ច្រមុះបន្ថែម ជាមួយនឹងការទុកចិត្តទុកថើមយ៉ាងខ្លាំងចំពោះហាងកែសម្ផស្សនោះថានឹងបានធ្វើឱ្យសម្រស់នាងស្រស់ស្អាតប្រាកដ ប៉ុន្តែមានអីស្អាតបានតែពីដំបូង ស្រាប់តែក្រោយកែហើយមិនបានប៉ុន្មានផងនោះ ច្រមុះនាងក៏ចាប់ផ្តើមមានបញ្ហា ពោលគឺច្រមុះនាងប្រែជាហើម មានខ្ទុះ មានហូរឈាម មើលទៅមានសភាពធ្ងន់ធ្ងរគួរឱ្យបារម្ភ ។
ពេលនេះនារីវ័យក្មេងខាងលើ កំពុងតែព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហារបស់ខ្លួនដែលកំពុងកើតមាននេះ ស្របគ្នានោះនាងក៏បានសរសេរសារបង្ហោះថា «ការទុកចិត្តគឺធ្វើឱ្យខ្ញុំខកចិត្ត សងមុខខ្ញុំវិញមក ខ្ញុំលែងចង់រស់ហើយ ចង់សងអី» ៕
