ក្រមុំស្ដូក! ពេល ឈិងលីន ស្លៀកឈុតកូនក្រមុំបែបនេះ ស្អាតប្លែក

ភ្នំពេញ៖ តារាស្រីវ័យក្មេង ជី ឈិងលីន ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាចៅស្រីរបស់ តារាកំប្លែងជើងចាស់ នាយកុយ ផងនោះ បច្ចុប្បន្ន ក្មេងស្រីរូបនេះ កាន់តែធំពេញរូបពេញរាង​ ចំណែកមុខមាត់ក៏កាន់តែស្រស់ស្អាតទៀតផង។

ជាមួយគ្នានេះដែរ បើទោះបី ឈិងលីន ហៅ មិនា មានវ័យក្មេង តែនាងពិតជាមានសមត្ថភាពផ្នែកសម្ដែងបានយ៉ាងល្អ មិនថា តួអង្គបែបណា ក៏នាងអាចសម្ដែងគ្រប់យ៉ាង។ ជាពិសេស នាងក៏បានលេចមុខ ក្នុងខ្សែភាពយន្តខ្នាតធំជាញឹកញាប់ផងដែរ ក្នុងនោះដែរ មិនថារឿងភាគ ឬរឿងដុំ សឹងតែឃើញមុខនាង ស្ទើរតែគ្រប់រឿងតែម្ដង។

ជាក់ស្ដែង ឆ្នាំថ្មីនេះតារាវ័យក្មេងរូបនេះក៏កាន់តែលូតលាស់ ធំធាត់ជាងមុន ចំណែករូបសម្ផស្ស ក៏កាន់តែស្អាតប្លែក។ ចំណែកការងារ ក្នុងវិស័យសិល្បៈ ក៏កាន់តែមានភាពមមាញឹកជាងមុន។ ហើយថ្មីៗនេះ នាងបានទទួលថតសម្អាងការនាង បានស្លៀកឈុតកូនក្រមុំ មើលទៅពិតជាស្រស់ស្អាតបែបទន់ភ្លន់ ទាំងមុខមាត់ និងរូបរាង ពិតជាសាកសមនារីខ្មែរ ពេលស្លៀកឈុតកូនក្រមុំបែបនេះ។

តួយ៉ាង ប្រិយមិត្តធ្លាប់តែឃើញ ឈិងលីន តែងខ្លួនបែបឃ្យូតៗ លេងស្ទាយ៍បែបយុវវ័យ តែពេលនេះ នាងបានផ្លាស់ប្ដូរម្ដងតែងខ្លួន ស្លៀកក្នុងឈុតកូនក្រមុំបែបនេះ ស្អាតមើលសឹងតែមិនស្គាល់តែម្តង៕ ប្រភព៖ Rith Daro សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply