ដល់ម្លឹងផង! ប៉ែន ចំរ៉ុង ទម្លាយប្រវត្តិស្នេហ៌ដែលបានជួបប្រពន្ធខ្លួនលើកដំបូងនៅឯ

ភ្នំពេញ៖ក្រោយរៀបការនិងមានកូនតាមការគ្រោងទុកនោះ ពេលនេះតារាសម្តែង និងពិធីករប៉ែន ចំរ៉ុង បានដឹកដៃភរិយា ដើរកម្សាន្តស្រូបយកខ្យល់អាកាសបែបធម្មជាតិ។លោក ប៉ែន ចំរុង ជាតារាសម្តែង បានបង្ហោះរូបភាពជាច្រើនបង្ហាញពីភាពផ្អែមល្ហែម ខណៈភរិយាកំពុងពពោះនិងបាននាំភរិយាដែលកំពុងពពោះទៅលំហែកាយ

បែបធម្មជាតិថ្មីៗនេះមានការចាប់អារម្មណ៍ក្រោយពីបានឃើញភរិយារបស់តារាសម្តែង ប៉ែន ចំរ៉ុង បានបង្ហាញរូបភាពអនុស្សាវរីយ៍កាលដែលពួកគេទើបស្គាល់គ្នាដំបូងៗ ប៉ុន្តែយ៉ាងណានាងមិនបានបញ្ជាក់ស្គាល់គ្នាដំបូងនៅក្នុងឆ្នាំណាឡើយ ។

ជាមួយនឹងរូបភាពមួយសន្លឹកនេះ ក៏មានការទស្សន៍ទាយពីសំណាក់អ្នកគាំទ្រជាច្រើនផងដែរ ដោយអ្នកខ្លះគិតថាអ្នកទាំងពីរស្គាល់គ្នាដំបូងនៅឆ្នាំ ២០១០ ឯខ្លះថា ២០១៥ ។ ទោះជាយ៉ាងនេះក្តីភរិយា ប៉ែន ចំរ៉ុង មិនបានប្រាប់ថាពួកគេស្គាល់គ្នាប៉ុន្មានឆ្នាំ មុននឹងឈានដល់ការរៀបការជាមួយគ្នានោះឡើយ ។ កន្លងមកលោក ប៉ែន ចំរ៉ុង បានបដិសេធមិននិយាយពីរយៈពេលដែលអ្នកទាំងពីរបានស្គាល់គ្នានោះទេ ។

មានការនិយាយថាមុននឹងមានថ្ងៃនេះ ប៉ែន ចំរ៉ុង និង ភរិយាស្គាល់គ្នាជាច្រើនឆ្នាំព្រោះអ្នកទាំងពីរជាអ្នកខេត្តបាត់ដំបងដូចគ្នា ។ក្រៅពីការងារសិល្បៈ ប៉ែន ចំរ៉ុង ក៏មានការងារជំនួញនៅក្នុងដៃផងដែរ ហើយក្រៅពីនេះលោកក៏ឆ្លៀតធ្វើការងារសង្គមមួយចំនួនទៀត ៕ សូមទស្សនារូបភាពខាងក្រោមនេះ

Leave a Reply