ថៃ ប្រកាសផ្អាកឲ្យកសិករសងបំណុលដែលខ្ចីរដ្ឋក្នុងរយៈពេល១ឆ្នាំ ដើម្បីជួយសម្រួលក្នុងអំឡុងកូវីដ១៩

បរទេស៖ បន្ទាប់ពីការរីករាលដាលជំងឺ COVID-19 បានរាលដាលដល់ប្រទេសថៃ និងប្រទេសជុំវិញពិភពលោក បណ្តាលឱ្យមនុស្សជាច្រើនមានផលប៉ះពាល់ប្រាក់ចំណូលខ្ពស់ រហូតធ្វើឲ្យរដ្ឋាភិបាលបានសម្រេចបង្កើតគម្រោងជួយឧបត្ថម្ភប្រាក់ដល់ប្រជាជន រួមទាំងកសិករទូទៅចំនួន៥ ០០០បាត សម្រាប់រយៈពេល៣ខែ។

ថ្មីៗនេះនៅថ្ងៃទី៧ ខែមិថុនាឆ្នាំ ២០២០ ទីភ្នាក់ងារសារព័ត៌មានថៃ Kapook​ បានរាយការណ៍ថា លោកស្រី Rachada Thanadirek អ្នកនាំពាក្យរងនៃការិយាល័យនាយករដ្ឋមន្រ្តីបានបង្ហាញពីចំនាត់ការរបស់រដ្ឋាភិបាលដែលបានសម្រេចផ្អាកមិនឲ្យប្រជាកសិករសងបំណុលចូលសមាជិកមូលនិធិស្តារនីតិសម្បទារបស់កសិកររយៈពេល១ឆ្នាំ ក្នុងគោលបំណងដើម្បីជួយដល់កសិករដែលកំពុងតែរងគ្រោះដោយសារតែការរាតត្បាតពីសំណាក់វីរុស COVID-19។

ដៅយឡែកពេលនេះវិធានការសម្របសម្រួកនេះវាកំពុងស្ថិតនៅក្នុងការធ្វើវិសោធនកម្មបទប្បញ្ញត្តិ និងការរៀបចំការធ្វើវិសោធនកម្ម។ ច្បាប់មូលនិធិស្តារនីតិសម្បទារបស់កសិករ ដើម្បីអាចចូលទៅគ្រប់គ្រងបំណុលរបស់កសិករ នោះអាចត្រូវបានធានាដោយមនុស្សម្នាក់ ស្ថិតក្រោមការពិចារណារបស់សភាតំណាងរាស្រ្ត រំពឹងថានឹងត្រូវប្រកាសនាពេលឆាប់ៗនេះ ដែលនឹងផ្តល់ផលប្រយោជន៍ដល់កសិករជិត៤០ម៉ឺននាក់ ៕

Leave a Reply