គេហដ្ឋានថ្មី! របស់ដេននី ក្វាន់ សាងសង់ពីឈើប្រណីត ម៉ូតប្លែកពីគេ…

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាស្រីដេននី ក្វាន់ មិនសូវមានវត្តមានកក្រើកក្នុងវិស័យសិល្បៈដូចមុនទេ ដោយសារតែ នាងកំពុងតែមមាញឹកក្នុងរបររកស៊ី តាមបណ្តាញសង្គមហ្វេសប៊ុក សឹងរកពេលសម្រាកមិនបាន ពិសេសមើលក្រុមជាងដែលកំពុងសាងសង់គេហដ្ឋានដ៍ធំស្កឹមស្កៃមួយ មានម៉ូតខុសប្លែកពីគេ មើលទៅគួរឲ្យចាប់អារម្មណ៍ ។

កន្លងមក តារាស្រីរូបនេះបានសាងសង់គេហដ្ឋានមួយខ្នងជូនម្តាយនាង នៅស្រុកកំណើតរបស់នាង ហើយគេហដ្ឋាននោះ ក៏ជាកន្លែងដែលនាងទៅសម្រាកលំហែកាយ ពេលហត់នឿយពីការងារផងដែរ។

នាពេលនេះ គេហដ្ឋានដ៍ធំស្កឹមស្កៃ របស់ដេននី ក្វាន់ ដែលមានម៉ូតខុសប្លែកពីគេ សាងសង់ពីឈើប្រណីតៗមើលទៅស្រស់ស្អាតទាក់ភ្នែកបំផុតនោះ បានសាងសង់រួចរាល់ស្ទើរតែ១០០ភាគរយហើយ។ នេះបើតាមរូបថតមួយចំនួន ដែលនាងបានបង្ហាញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។

កន្លងមក អ្នកនាងដេននី ក្វាន់ បានធ្វើការបង្ហាញម៉ូតក្នុងភាពសិចស៊ីខ្លាំងពេកទើបធ្វើឲ្យមហាជននៅក្នុងប្រទេសមានការរិះគន់យ៉ាងខ្លាំង ទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្អាកការងាររបស់នាងជាអ្នកបង្ហាញម៉ូតសិចស៊ីមួយរយៈដែរ។

Leave a Reply