ភ្នំពេញ ៖ តារាកំប្លែង វិវឌ្ឍខ្លួនចេញពីកម្មករសំណង់ នាយ ពែកមី បានរំលឹកដឹងគុណដល់វិស័យសិល្បៈ ដែលធ្វើឲ្យរូបលោកអាចឈរក្បែរ លោកព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជានោះ។ តារាកំប្លែងមានឈ្មោះពិត ចែម ចាន់រ៉ា រូបនេះ បានបង្ហោះសារនៅមុននេះបន្តិច ភ្ជាប់ជាមួយរូបភាពឈរថតជាមួយកំពូលតារាចម្រៀងលោកព្រាប សុវត្ថិដូច្នេះថា «កាលនៅធ្វើសំណង់ មិនដែលគិតថាបានឈរថតជិតគាត់ចឹងទេ បានគុណបុណ្យសិល្បៈហើយ ទើបមានថ្ងៃនេះ អរគុណបងប្អូនទាំងអស់គ្នា»។
តាមរយៈរូបភាពថតជាមួយលោកព្រាប សុវត្ថិ ខណៈដែលខ្លួនស្ថិតក្នុងឈុតជាតួអង្គយក្សនោះ បានធ្វើឲ្យអ្នកគាំទ្រ មួយចំនួនបានលើកសរសើរ និងមួយចំនួនទៀត ក៏បានបញ្ចេញមតិផ្សេងៗគ្នា ក្នុងន័យលេងសើចផងដែរ។ ជាក់ស្ដែងអ្នកគាំទ្រ បានបញ្ចេញមតិដូចជា «ឥលូវមិនត្រឹមតែឈរជិត.អាចនឹងបានជល់កែវគ្នាទៀត»។
«គូរមុខយ៉ាងណា ក៏មិនច្រឡំពូពែកមី»។ «ថតជិតបានតែហាមស៊ី ណាយក្សណា»។ «យក្សមុខកម្សត់ម្ល៉េះបង»។ «បានថតជាមួយហើយមុខយក្សទៀតបងហិហិហិ»។ «បងពាក់មី ស្អាតជាង បងព្រាប សុវត្ថិ ដាច់»។ « មួយម៉ាត់ណា ក៏រំលឹករឿងធ្វើសំណង់ដែរ ម៉ាអាបងពាក់មី…៕
