ក្រមុំស្តូកបាត់ ពេលរ៉ែតៗ តុបតែងបែបនេះ…

បាត់ដំបង៖​ តារាសម្ដែងស្រីវ័យក្មេង រ៉ែតៗ ក្រុមរតនៈ វិបុល ដែលត្រូវបានគេស្គាល់ច្បាស់ តាមរយះ រឿងភាគខ្លីៗបែបកំប្លែងៗ ដែលនាងអាចសម្ដែងបានយ៉ាងល្អ មិនថាតួអង្គ មនុស្សចាស់ ឬ ក្មេង កាចឆ្នាស់ នោះទេ នាងអាចសម្ដែងបានទាំងអស់។

មិនត្រឹម តែមានសមត្ថភាពត្រឹមសម្ដែង ជារឿងភាគខ្លីៗនោះទេ តែក្មេងស្រីម្នាក់នេះ អាចឈានជើងចូលថតខ្សែភាពយន្តធំៗ និង ស្ពតពាណិជ្ជកម្មទៀតផង។ ក្នុងឆ្នាំថ្មីនេះផ្ទាល់ ឃើញថា រ៉ែតៗ កាន់តែពេញរូប ពេញរាង​ធំធាត់ជាងមុន ចំណែករូបសម្ផស្ស ក៏កាន់តែស្អាតប្លែកជាងមុន។

ជាក់ស្ដែង ប្រិយមិត្ត និង អ្នកគាំទ្រ តារាស្រីវ័យក្មេងរូបនេះ ធ្លាប់តែឃើញនាងស្លៀកពាក់បែបសាមញ្ញ ឬ តែងខ្លួនបែបមានវ័យចំណាស់អាយុច្រើន។ តែថ្មីៗនេះ នាងបានផាត់មុខ និង រៀបចំខ្លូន ក្នុងស្ទាយ៍ថ្មី ឃើញហើយសឹងមើលមិនស្គាល់ ដោយរូបសម្រស់នាង ពិតជាស្រស់ស្អាត លេចធ្លោ ដូចមនុស្សធំពេញវ័យខ្លាំងតែម្ដង។

បន្ទាប់ពី ពីអ្នកគាំទ្រជាច្រើន បានឃើញរូបភាពថ្មី តារាស្រីវ័យក្មេងនេះរួច នាំគ្នា ពៅរពាក្យសរសើរ ពីរូបសម្រស់នាងស្ទើរតែគ្រប់គ្នា ដោយមិននឹកស្មានថា ក្មេងស្រីរូបនេះ ឆាប់ធំ ហើយមុខមាត់ក៏កាន់តែស្អាតបែបនេះសោះ៕ ប្រភព៖ Keo Vitou សូមទស្សនារូបភាពខាងក្រោម៖​

Leave a Reply