សុគន្ធ និសា ស្រស់​ទឹក​ភ្នែក ពេល​ឃើញ​តារា​ចម្រៀង​សែម សង្វាត ឡាយ​លក់​ផ្លែឈើ

តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់ អ្នកនាង​សុគន្ធ និសា បាន​ដាក់​ស្ទីក​ឃ័​រ​សម្រក់​ទឹកភ្នែក ពេល​ចែករំលែក​(​ស៊ែរ​) ការ​ឡាយ​លក់​ផ្លែឈើ​របស់​តារា​ចម្រៀង សែម សង្វាត ដែល​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ឆ្នាំ ២០០១ នៅ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ និង​អតីត​សមាជិក​ក្រុម ក្រុម EV Band ជាមួយនឹង​អ្នកនាង​យក់ ថិ​ត​រដ្ឋា និង​ឱក សុគន្ធ​កញ្ញា​នោះ។

នៅ​ក្នុង​ការ​បន្ត​ឡាយ​លក់​ផ្លែឈើ​ចេញ​ពី​ម្ដុំ​រង្វង់​មូល​កួរស្រូវ​​(ផ្លូវ​បំបែក​ទៅ​ខេត្ត​តាកែវ) នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​«​សង្វាត បញ្ញា online shop» នោះ តារា​ចម្រៀង​សែម សង្វាត បាន​សរសេរ​សារ​ថា សូមជួយ​Share ផង​!​ខ្ញុំបាទ​មាន​លក់​មង្ឃុត សាវម៉ាវ និង​ទុរេន​មកពី​មេ​ម៉ត់​ផ្អែម​ឆ្ងាញ់​ណាស់​ញុំា​ហើយ​ចង់​ញុំា​ទៀត​! បើ​បងប្អូន​ចង់​កុម្ម៉ង់​សូម​ដាក់​លេខ​ទូរ​សព្ទ​ខាងក្រោម និង​ទីតាំង​! ទុរេន បក​សា​ច់​មួយ​គីឡូ​៧០០០០​រៀល​, មង្ឃុត​មួយ​គីឡូ ៨០០០​រៀល​, សាវម៉ាវ​មួយ​គីឡូ ៨០០០​រៀល​, ទៀប​មួយ​គីឡូ ១១០០០​រៀល​, ទុរេន​មូល​1kg 25000​រៀល​, លេខ​ទូរសព្ទ 011663008/093591860។

នៅ​ក្នុង​ការ​ឡាយ​វីដេអូ​​ តារា​ចម្រៀង​រូប​នេះ បាន​រៀបរាប់​ពី​អត្ថប្រយោជន៍​របស់​ផ្លែឈើ​នីមួយៗ ដែល​លោក​ទិញ​ពី​ខេត្ត​ត្បូងឃ្មុំ​​​​ ព្រមទាំង​ប្រកាស​លក់រាយ និង​លក់ដុំ​សម្រាប់​បងប្អូន​ យក​ទៅលក់​បន្ត​ដើម្បី​​​ចំណេញ​ផង​ដែរ។ ក្នុង​នោះ​ផង​ដែរ លោក ក៏បាន​រៀបរាប់​ពី​រឿង​សុខភាព​របស់​លោក​ទ្រុឌទ្រោម មិន​អាច​ធ្វើការ​ធ្ងន់​បាន​ទេ ហើយ​ក៏​បាន​ចម្រៀង​កំដរ​អារម្មណ៍​ប្រិយមិត្ត​អម​នឹង​ការ​ឡាយ​នោះ​ទៀត​ផង។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​តារា​ចម្រៀង​ខាងលើ​ធ្វើការ​ឡាយ​លក់​ផ្លែឈើ ហើយ​រាល់​ការ​ឡាយ​លក់​ម្ដងៗ​ ក៏​មាន​បណ្ដា​សារព័ត៌មាន​មួយ​ចំនួន ធ្វើ​ការ​យកទៅ​ចុះផ្សាយ ស្រប​ពេល​តារា​មួយ​ចំនួន និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ ក៏បាន​ជួយ​ចែករំលែក​(​ស៊ែរ​) វីដេអូ​លក់​ផ្លែឈើ​នេះ​ផង​ដែរ បើ​ទោះ​មិនបាន​ជួយ​ទិញ​ក៏ដោយ​។ ជាក់ស្ដែង​កាលពី​ម្សិលមិញ​នេះ តារា​ចម្រៀង​សុគន្ធ និសា បាន​ធ្វើការ​ចែករំលែក​នូវ​វីដេអូ​ឡាយ​នេះ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ដាក់​ស្ទីក​ឃ័​រ​សម្រក់​ទឹកភ្នែក​៕


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply