លោក ព្រាប សុវត្ថិ គឺជាំកំពូលតារាចម្រៀងដ៏ល្បីមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស ហើយបទជាច្រើនរបស់លោក មិនថាបទថ្មី ឬបទចាស់ទេ នៅតែ ទទួលបានការគាំទ្រ ដដែលពីសំណាក់មហាជនទូទៅ ព្រោះតែងតែឮគេចាក់ស្តាប់កម្សាន្ត តាមកម្មវិធីតូចធំ មិនដែលដាច់ឡើយ។
ចំណែកនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ភិក្ខុវជិរប្បញ្ញោ គូ សុភាព បានបង្ហោះរូបភាពមួយសន្លឹក ដែលលោក ព្រាប សុវត្ថិ បានថតជាមួយព្រះអង្គ ហើយព្រះអង្គ បានភ្ជាប់សារដ៏មានន័យមួយថា “បងប្រុស ព្រាប សុវត្ថិ ប្រាប់ថា ពេលមិនសប្បាយចិត្ត ពេលមានទុក្ខកង្វល់ បានព្រះធម៌ជួយសម្រាលទុក្ខពីក្នុងចិត្ត។ “ព្រះធម៌ជាថ្នាំព្យាបាលសេចក្ដីទុក្ខផ្លូវចិត្តរបស់សត្វលោក””៕
