រថយន្ត Beast ស៊េរីថ្មី មានបណ្តោយប្រវែង១៨ហ្វីត (ប្រហែល ៥,៥ ម៉ែត្រ) និងមានទម្ងន់ ៨ តោន។ ល្បឿនលឿនបំផុតរបស់រថយន្តនេះគឺមានតែ ៦០ម៉ាយក្នុងមួយម៉ោង (៩៦,៥០ គីឡូម៉ែត្រក្នុងមួយម៉ោង) តែប៉ុណ្ណោះ (ព្រោះវាធ្ងន់ពេក) ក៏ប៉ុន្តែវាត្រូវបានប៉ះ ប៉ូវជំនួសវិញដោយលក្ខណៈពិសេសជាមួយនឹងភាពធន់ស្វិតបន្ថែមរបស់រថយន្ត។ ឈ្មោះស ម្ងាត់របស់វា គឺ« Stagecoach» ហើយតួខ្លួនទម្ងន់ ១៥០០០ផោន (៦៨០៣,៨ គីឡូក្រាម គឺ ៦,៨០ តោន) ដែលសាងឡើងពីដែកសុទ្ធ កៅស៊ូនិងសេរ៉ាមិកកម្រិតខ្ពស់ អាចធន់នឹងគ្រា ប់បែ កបា ញ់ចេញពីកាំ ភ្លើ ងរ៉ុក្កែតឬបំផុះគ្រា ប់បែ កកែច្នៃបានគឺហាក់ដូចផ្ទាត់នឹងកៅស៊ូអ៊ីចឹងដែរ។
រថយន្តពាសដែកតម្លៃ ១៥ លានដុល្លារដែលមានរូបរាងស្រដៀងនឹងរថយន្ត Cadillac Escalade នេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន General Motors សម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលទើបតែចូលមកកាន់តំណែង។ កៅអីអង្គុយទាំង ៧របស់រថយន្ត (ខាងមុខនិងខាងក្រោយមានកៅអី ២ និងកណ្តាលមានកៅអីបី) ត្រូវបានរចនាឡើងមិនមែនដើម្បីតែដឹកប្រធានាធិបតីប៉ុណ្ណោះនោះទេ គឺថែមទាំងក្រុមបរិ វាររបស់លោកផងដែរ។
ក្រុមហ៊ុន General Motors ដែលទទួលខុសត្រូវផលិតរថយន្តលីមូស៊ីន សម្រាប់ប្រធានាធិបតីអាមេរិកអស់រយៈពេល ២០ ឆ្នាំមកហើយបានទទួលកិច្ចសន្យាបីសម្រាប់គម្រោងនេះ។ តួរថយន្តត្រូវបានការពារពីគ្រា ប់បែ កដែលគេប ង្កប់នៅតាមដងផ្លូវហើយធុងប្រេងម៉ាស៊ូតរបស់រថយន្តអាចធ ន់នឹងគ្រា ប់កាំភ្លើ ងនិងបំផុះនានាបាន។ បង្អួចរថយន្តមានច្រើនស្រទាប់និងត្រូវបានធ្វើឡើងពីវត្ថុធាតុដើមប៉ូលីកាបូណា និងកញ្ចក់ដ៏រឹងមាំ។
ក្នុងករណីដែលកង់ឡានត្រូវមុ តនឹងរបស់ស្រួចអ្វីមួយវានឹងរក្សាទម្រង់របស់វាដដែលដោយសារសម្បកធ្វើពីសារធាតុ Kevlar ដ៏ជាប់ស្វិតរបស់វា។ រថយន្តនេះមាន កាំ ភ្លើ ងស្នប់មួយដើមនៅខាងក្នុង។ កាណុងបា ញ់ឧស្ម័នប ង្ហូរទឹកភ្នែកត្រូវបានបំពាក់នៅកាងក្រោយរថយន្តដើម្បីប ញ្ឈប់ជនណាដែលដេ ញតាមរថយន្តប្រាំពីរកៅអីនេះ។
ទ្វារពាសដែករបស់រថយន្ត Beast មានទម្ងន់ធ្ង ន់រហូតមិនអាចបើកពីខាងក្នុងបានប្រសិនជាចង់ដឹងថាធ្ងន់ប៉ុណ្ណានោះ ទម្ងន់ទ្វារនីមួយៗរបស់រថយន្តនេះមានទម្ងន់ស្មើគ្នានឹងទ្វារយន្តហោះ Boeing 747។ ផ្នែកខាងក្រៅដែលធន់នឹងគ្រា ប់របស់រថយន្តនេះ មានខែលកម្រិតយោធា មានកម្រាស់ ៨ អ៊ីញ (២០,៣២សង់ទីម៉ែត្រ)។ វាអាចប ញ្ឈប់ការវា យប្រ ហារពីអា វុធជីវសាស្ត្រ និងអា វុធគីមីតែក្នុងមួយពព្រិចភ្នែក។
រថយន្តនេះមានឧបករណ៍ម៉ាស៊ីនទ្រទ្រង់ជីវិតក្នុងករណីមានអ្នកជិះណាម្នាក់រ ងរ បួស។ រថយន្តនេះមានប្រព័ន្ធទំនាក់ទំនងទំនើបកម្រិតខ្ពស់ ដែលអនុញ្ញាតឲ្យប្រធានាធិបតីធ្វើការប្រជុំដោយប្រើប្រាស់ប្រព័ន្ធទូរស័ព្ទសម្ងាត់ និងប្រព័ន្ធមើលឃើញគ្នាផ្ទាល់តាមវីដេអូ។ សូម្បីតែអតីតប្រធានាធិបតី ក៏លាន់មាត់ដែរថា ៖ «ខ្ញុំអាចទូរស័ព្ទទៅនាវាមុជទឹកនុយ ក្លេអ៊ែ ពីក្នុងឡាននេះបាន។ ខ្ញុំភ្នាល់ថា រថយន្តរបស់អ្នកមិនមានមុខងារនេះទេ»៕ សូមទស្សនាវីដេអូនៅខាងក្រោម៖ ប្រភព My Buzz
សូមទស្សនាវីដេអូនៅខាងក្រោម៖
សូមទស្សនាវីដេអូនៅខាងក្រោម៖