ភ្នំពេញ ៖ តារាចម្រៀងបាន មុន្នីល័ក្ខ បានធ្វើការទម្លាយនូវរូបថតរបស់ខ្លួនកាលពីអាយុបាន២ឆ្នាំ មិនទាន់ចេះដើរ ធ្វើការប្រៀបធៀបនឹងរូបថតពេលបច្ចុប្បន្ន ស្ថិតក្នុងវ័យ២៥ឆ្នាំ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរថា នាងស្អាតតាំងពីនៅក្មេង។
បង្ហោះរូបថតធ្វើការប្រៀបធៀបគ្នា កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន អតីតបេក្ខជនThe Voice Cambodia កូនក្រុមតារាចម្រៀងលោកឆន សុវណ្ណរាជរូបនេះ បានសរសេរដូច្នេះថា «រូបភាពកាលពីមិនទាន់ចេះដើរ ជាង20ឆ្នាំមុន…»។
ក្រោយពីឃើញរូបភាពកាលនៅក្មេង អ្នកគាំទ្ររបស់តារាចម្រៀងមានដើមកំណើតពីខេត្តបាត់ដំបងរូបនេះ បានធ្វើការសរសើរថា តារាចម្រៀងបាន មុន្នីល័ក្ខ មានរូបសម្រស់ស្អាតតាំងពីនៅក្មេងមកម្ល៉េះ ខណៈអ្នកខ្លះទៀតក៏មានការភ្ញាក់ផ្អើល ក្រោយដឹងថា នាងទើបមានវ័យ២៥ឆ្នាំ ហើយកាលពីអាយុ២ឆ្នាំមិនទាន់ចេះដើរនោះ។
ជាក់ស្ដែង ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ«រ៉ក់គី លេខមួយ» បានធ្វើការសរសើរថា «មុខស្ឣាតតាំងពីនៅតូចម្ល៉េះ So cute to most beautiful»។ ចំណែកម្ចាស់គណនីហ្វេសប៊ុកម្នាក់ទៀតឈ្មោះ«វិសាល សែម» បានសម្ដែងការភ្ញាក់ផ្អើលថា «Wowទើបតែអាយុ25ឆ្នាំទេអី មុន្នីល័ក្ខ???? និយាយលេងឬក៏និយាយមែន????។
អញ្ចឹងចេះតែឆ្ងល់ថា មុន្នីល័ក្ខ ស្អាតអីម្ល៉េះ ដោយគិតស្មានថាអាយុច្រើនហើយ អូទើបតែអាយុប៉ុណ្ណឹងសោះ!!»។ ដោយឡែកម្ចាស់គណនីមួយទៀត បានសម្ដែងការហួសចិត្តរឿងអាយុ២ឆ្នាំហើយនៅមិនទាន់ចេះដើរបែបនេះថា «មិនដែល2ឆ្នាំនៅមិនទាន់ចេះដើរទេបង»៕