រៀបការមិនបានយូរប៉ុន្មាន Nattasha ក្លាយជាអ្នកម្តាយគេបាត់…!

ថៃ៖ បន្ទាប់ពីទាក់ទងគ្នា បានរយៈពេល ៤ ខែ ស្រាប់តែ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព នាង Nat Nattasha និង តារាសម្ដែងប្រុស លោក Peck Ratthapoom បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ដោយបានចូលរោងការជាមួយគ្នា ប្រកបដោយភាពរីករាយ និងកក់ក្ដៅ កាលពីខែ កញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ។

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីរៀបការរួចហើយ ជីវិតប្ដីប្រពន្ធរបស់អ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែម និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ព្រមជាមួយនឹងសកម្មភាពយ៉ាងមានក្ដីសុខនៅក្នុងគ្រួសារជាច្រើន ដែលបានបង្ហាញឲ្យហ្វេនជាច្រើន បានទស្សនាផងដែរ។

លើសពីនេះទៅទៀត ថ្មីៗនេះ តារាស្រី Nattasha កាន់តែធ្វើឲ្យហ្វេនៗជាច្រើនមានភាពសប្បាយរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីខ្លួនបានបង្ហោះរូបភាពមួយចំនួន នៅលើបណ្ដាញសង្គម បង្ហាញពីសមាជិកថ្មីដែលត្រៀមនឹងមានវត្តមាន ក្នុងពេលឆាប់ៗនេះ ព្រមទាំងបង្អួត រូបរាង និងក្បាលពោះ ដែលមានទម្ងន់រយៈពេលជាង ៦ ខែទៅហើយ ។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះហើយ បណ្ដាអ្នកគាំទ្រជាច្រើន ក៏បានចូលមកសរសើរ ព្រមទាំងជូនពរដល់នាង និងកូន ឲ្យកាន់តែមានសុខភាពល្អ ជាពិសេស ថែមទាំងចង់ឃើញ មុខកូនជាទីស្រលាញ់របស់នាង និងស្វាមី ក្នុងពេលឆាប់នេះ ទៀតផង៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply