មើលរូបភាពទាំងនេះក៏ដឹងថា ឈួន ស្រីម៉ៅ មានក្តីសុខដែរ បើទោះមិនទាន់មានកូនជាចំណងដៃ…

ថ្មីៗនេះ ឈួន ស្រីម៉ៅ បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាត និង ផ្អែមល្ហែមជាមួយស្វាមីនៅក្នុងទឹកដីអាមេរិក ។ ជាមួយនឹងរូបភាពទាំងនេះក៏មានការសរសើរថា ឈួន ស្រីម៉ៅ កាន់តែមានសម្រស់ស្អាតជាងកាលពីនៅលីវទៅទៀត ។ ឯខ្លះទៀតបន្ថែមថាគ្រាន់តែឃើញរូបភាពទាំងនេះក៏ដឹងថាជីវិតប្តីប្រពន្ធរបស់ ឈួន ស្រីម៉ៅ មានក្តីសុខដែរ ។

ដោយសារស្វាមីរបស់ ឈួន ស្រីម៉ៅ ជាតន្រ្តីករមួយរូបនៅសហរដ្ឋអាមេរិក ទើប ឈួន ស្រីម៉ៅ នៅតែបន្តអាជីពចម្រៀង ក្រោយពីនាងបានចាកចេញទៅរស់នៅលើទឹកដីនៃប្រទេសជឿនលឿនមួយនេះ ។

នាងនៅតែទទួលបានការចាប់អារម្មណ៍ និង គាំទ្រខ្លាំងពីសំណាក់បងប្អូនខ្មែរដែលរស់នៅទីនោះ ដោយសារ ឈួន ស្រីម៉ៅ មានទឹកដមសំឡេងល្អ ជាពិសេសបទសម័យដើម ។ អ្វីដែលកត់សម្គាល់រយៈពេលជាច្រើនឆ្នាំទៅហើយដែល ឈួន ស្រីម៉ៅ បានរៀបការ និង បានចាកចេញទៅរស់នៅអាមេរិក តែយ៉ាងណារហូតមកដល់ពេលនេះនាងមិនទាន់មានកូនប្រលែងនៅឡើយទេ ។

ជារឿយៗ ឈួន ស្រីម៉ៅ តែងបង្ហាញនូវរូបភាពស្រស់ស្អាតជាច្រើនដល់មិត្តភក្តិក្នុងហ្វេសប៊ុក ។ ក្នុងនោះក៏មានការសរសើរថាក្រោយរៀបការ ឈួន ស្រីម៉ៅ នៅតែស្រស់ស្អាត ជាពិសេសគួរឱ្យក្នាញ់ជាមួយនឹងរូបរាងតូចស្រឡូនរបស់នាង ។ បើតាមគម្រោងតារាចម្រៀងរូបនេះមានបំណងមកលេងស្រុកខ្មែរតែដោយសារកូវីដ ១៩ មិនទាន់ស្ងប់នោះ នាងក៏អាក់ខានទៅវិញ ៕

Leave a Reply