ថាំចិត្តណាស់ ទៅសៀមរាបរាប់ភ្លេច អត់ដែលដឹងសោះ ថាមានវត្តអារាមមួយស្អាត ឡើងត្រដែតត្រដឹម

សៀមរាបទឹកដីដ៏អច្ឆរិយរបស់កម្ពុជា គ្របដណ្ដប់ដោយសំណង់បុរាណ ប្រាង្គប្រាសាទបុរាណជាច្រើនរាប់មិនអស់ ដែលបន្សល់ទុកពីដូនតាខ្មែរតាំងពីសម័យអង្គរដ៏រុងរឿង ។ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ តែងទៅកម្សាន្តនៅទឹកដីមួយនេះ ដើម្បីឱ្យបានស្គាល់នូវកេរដំណែលដ៏ល្អប្រណិតទាំងនោះ តែនៅតែខ្វះចន្លោះមិនបានទស្សនាទីតាំងដ៏អស្ចារ្យជាច្រើនទៀត ។

ជាក់ស្ដែង ​តាមរយះគណនី​ហ្វេ​សប៊ុ​ក​យុវជន​ម្នាក់​ឈ្មោះ​ ​Sokha​ ​Marky​ ​បាន​បង្ហោះ​ទិដ្ឋភាព​វត្តអារាម​មួយ​នៅ​ខេត្តសៀមរាប​ ​ពិតជា​ស្អាត​ខ្លាំង​ ​ឡើង​ត្រដែតត្រដឹម​ ​ហើយ​មាន​ភ្ញៀវ​ទេសចរ​តិចណាស់​ ​ដែល​បានដឹង​ ​។​ ​

​វត្តអារាម​នោះ​មានឈ្មោះ​ថា​ ​វត្ត​គោ​ក​ប៉ា​ទ្រី​ ​ដែល​ស្អាត​ប្លែក​ខុសពី​វត្ត​ដទៃ​ ​មាន​សង់​ជា​ប្រាសាទ​ ​កំ​ពូល​ស្រួច​ៗ​ជាច្រើន​ ​ព្រមទាំង​ប្រកប​ទៅ​ដោយ​ក្បូរក្បាច់​រចនា​យ៉ាង​ល្អ​វិចិត្រ​ ​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ ​របស់​យុវជន​រូប​នេះ​ ​នៅ​លើ​គណនី​ហ្វេ​សប៊ុ​ក​របស់​ខ្លួន​ ​។​ ​

ចំណែក​ឯ​ទីតាំង​វិញ​ ​គឺ​ស្ថិតនៅ​ក្បែរ​ភូមិ​វប្បធម៌​ ​ក្រុង​សៀមរាប​ ​។​ ​ ចង់​ដឹង​ថាវ​ត្ត​អារាម​នេះ​ ​ស្អាត​យ៉ាងណា​នោះ​សូម​មក​ទស្សនា​ទិដ្ឋភាព​ខាងក្រោម​នេះ​

Leave a Reply