រំភើបជំនួស! ទីបំផុត ស្វាមី ចែកា យកនំខេក ដ៏ធំមួយមកជូន ហើយ ដើម្បីជាការលុបលាងកំហុស ព្រមទាំងសន្យានូវពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីថា…(មានវីដេអូ)

មហាជនមួយចំនួនធំ ពិតជាស្គាល់ជាក់ជាមិនខាន អ្នកលក់ផលិតផលតាម Online ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ អឿន ម៉ូលីកា ភាគច្រើនគេតែងតែហៅថា ចែកា។ ស្រាប់តែ នាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២​០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ បងប្អូនក្នុងបណ្តាញសង្គមហ្វេសសប៊ុក ជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ម៉ូលីកា បានបង្ហោះសារមួយថា ៖

“ខ្ញុំសំរេចចិត្តហើយ ថាលែងគ្នាជាមួយប្ដីរបស់ខ្ញុំ ហេតុផលពោះវា យកលុយខ្ញុំទៅដេកជាមួយស្រី អោយម្នាក់ 500$ ក៏ជាញើសឈាមខ្ញុំខំស្រែកជំទាល Live ហើយបើចង់ឃើញមុខស្រីរបស់ប្ដីខ្ញុំ cmt មក ព្រោះមុខរបរស្រីហ្នឹងលក់ឡេដែរ”។

ដោយដឹងកំហុសរបស់ខ្លួន ដែលបានធ្វើខុសចំពោះភរិយាយ ជាទីស្រឡាញ់ នៅយប់មិញនេះ នាថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ ក្នុងខណៈពេល ចែកា កំពុងញុំាអីជុំគ្នាជាមួយក្រុមការងារ និងមិត្តភក្តិ។

ស្រាប់តែស្វាមីខ្លួន បានយកនំខេកដ៏ធំមួយមកជូន ដើម្បីជាការលុបលាងកំហុសដែលខ្លួនបានធ្វើខុស កាលពីពេលកន្លងទៅ ព្រមទាំងបានសន្យានូវពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីថា ៖ . . . . . . “នៅលើលោកនេះអ្នកណាក៏ធ្លាប់ធ្វើខុសដែរ ប៉ុន្តែបើចេះកែកំហុសហើយ កុំខុសជាលើកទី២ ទី៣ ទៀត, ប្តីសុំទោស ប្រពន្ធសំឡាញ់ ប្តីដឹងខុសហើយ ប្តីសន្យាថាឈប់មានស្រីទៀតហើយ…”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា វីដេអូខាងក្រោមនេះ ​៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply