ជីកបានដើមគគីមួយអាយុ ៤០០ឆ្នាំបង្កការភ្ញាក់ផ្អើលពេញស្រុក នាំគ្នាសំពះសុំក្ដីសុខ ព្រមទាំងលេខឆ្នោត (មានវីដេអូ)

មានរឿងអបិយជំនឿមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្អើលអស់មួយស្រុក ដោយសារតែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានស្រ្តីម្នាក់ បានយល់សុបិនឃើញមនុស្សស្រីម្នាក់ស្លៀកពាក់សម្លៀកបំពាក់បុរាណនិយាយមកកាន់គាត់ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ជួយនាំខ្ញុំចេញពីស្រះផង» ។ ក្រោយមករយៈពេល​​​​​​​​​​​​​​​​​​​​​​​​​​​ ៣ថ្ងៃអ្នកស្រីក៏បានជីកដីឃើញដើមគគីមួយដើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

រឿងមួយនេះ​​​​​​​​​​​​​​​​​​​​​​ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​ហើយប្រជាពលរដ្ឋដែលមានជំនឿ ​​​​​​​​​​​​​​​​​​​​នាំគ្នាមកអុជធូបសុំក្ដីសុខពីដើមគគីបុរាណមួយដើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលមានប្រវែង ១៣.៧០ម៉ែត្រនេះ​​​​​​​​​​​​​​​​​​​​​​​​​​។ ដើមគគី ​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលប្រជាពលរដ្ឋមួយចំនួនជឿថាមានបារមីនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវគេគាស់រកឃើញនិងយកទៅដាក់ក្នុងភូមិ៤ ស្រុកមឿង ខេត្តត្រាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយដើមគគីនោះត្រូវបានគេដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានអាយុកាល ៤០០ឆ្នាំមកហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

អ្វីដែលពិសេសនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅលើដើមគគីគេឃើញមានដុំថ្មមួយដំមានរាងដូចព្រះពុទ្ធរូប ​​​​​​​​​​​​​​​​​​​​​​ដែលអ្នកភូមិមានជំនឿតែងតែមកសំពះសុំក្ដីសុខ​​​​​​​​​​​​​​​​​​​​ ព្រមទាំងលេខឆ្នោតមិនលស់ថ្ងៃឡើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ប្រភពព័ត៌មានពីស្ត្រីម្នាក់ឈ្មោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឆះណាន់ កៃថាប អាយុ ៣៩ឆ្នាំ ជាអ្នកយល់សុបិន និងជីករកឃើញដើមគគីនេះបានឱ្យដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកស្រីបានយល់សុបិនឃើញមនុស្សស្រីម្នាក់ស្លៀកពាក់សម្លៀកបំពាក់បុរាណនិយាយមកកាន់គាត់ថា ​​​​​​​​​​​​«ជួយនាំខ្ញុំចេញពីស្រះផង» ​​​​​​​​​​​​​​​​​​​​​​។

ក្រោយមករយៈពេល​​​​​​​​​​​​​​​​​​​​​​ ៣ថ្ងៃអ្នកស្រីក៏បានជីកដីឃើញដើមគគីមួយដើម ​​​​​​​​​​​​​​​​​​​​​​​​ដែលមានជាប់ដុំថ្មមួយដុំមានរាងដូចព្រះពុទ្ធរូប ​​​​​​​​​​​ហើយអ្នកស្រីក៏ស្នើរសុំអជ្ញាធរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យកដើមគគីនោះមកដាក់ក្នុងភូមិធ្វើជាទីសក្ការៈបូជាតែម្ដង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕


សូមទស្សនាវីដេអូខាងាក្រោមនេះ

Leave a Reply