យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ដែលមានឈ្មោះថា Neary Korea នារីកូរ៉េ ដែលប្រិយមិត្ដមួយចំនួនប្រាកដជាធ្លាប់បានស្គាល់រូបគាត់រួចមកហើយ តាមរយៈវីដេអូដែលគាត់បានបង្ហោះឡើងជារឿយៗ ចំពោះការបង្ហាញសមត្ថភាពនិយាយភាសាខ្មែរ បានយ៉ាងស្ទាតជំនាញ ហើយក៏បានបង្ហាញពីភាពរស់នៅខុសគ្នារវាងប្រជាជនខ្មែរ និងប្រជាជនកូរ៉េទៀតផង។
យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ នារីកូរ៉េ បានជួបប្រទះរឿងស៊យធំមួយ ដោយ ម៉ូតូរបស់នាង ត្រូវបានគេលួចយកទៅបាត់ ក្បែរមន្ទីរពេទ្យ កាល់ម៉ែត្រ ដែលរហូតមកដល់ពេលនេះ មិនទាន់រកឃើញនៅឡើយនោះទេ។ ក្នុងនោះដែរ នារីកូរ៉េ បានសរសេរប្រាប់ឱ្យដឹងថា៖
“សួស្តីបងប្អូនទាំងអស់គ្នា ខ្ញុំជានារីកូរ៉េ ថ្ងៃនេះនាងខ្ញុំ មានទុក្ខធំមួយដោយបានបាត់ម៉តូ Scoopy 2019 ស្លាកលេខ កំពង់ធំ 1M-7593 នៅម៉ោង ប្រហែល៧ព្រឹក បាត់ចេញពីម្តុំពេទ្យកាល់ម៉ែត្រ ចឹងបើសិនជាបានឃើញថានៅម្តុំណា សុំជួយទាក់ទងមកផេករបស់នាងខ្ញុំផងណា លេខទូរស័ព្ទទំនាក់ទំនង 015 422 586/ 010 940 121 សុំជួយឡាច នឹងស៊ែរចែករំលែកផង”។
