ភ្នំពេញ៖ អ្នកគាំទ្រភាគច្រើន ប្រាកដជាបានស្គាល់រួចមកហើយ កញ្ញា អ៊ីវ៉ា តារាចម្រៀងស្រី សម្លេងផ្អែមស្រទន់ ប្រចាំផលិតកម្មសាន់ដេរ ដែលកន្លងមកមានមហាជនជាច្រើន តែងតែលើកសរសើរពីសមត្ថភាព និងរបៀបនៃការតុបតែងខ្លួនបែបសុភាពៗ មិនបញ្ចេញលើបញ្ចេញក្រោម មើលទៅឆ្គងភ្នែកដូចអ្នកសិល្បៈមួយចំនួននោះទេ។
ជាក់ស្តែងបើទោះបីជា មួយរយៈចុងក្រោយនេះគេឃើញថាតារាស្រីរូបនេះ ហាក់ស្ងប់ស្ងាត់ពី វិស័យសិល្បៈបន្តិចមែន តែនាងតែងតែបង្ហោះ រាល់សកម្មភាពផ្សេងៗ នៅលើទំព័រហ្វេសប៊ុកផ្លូវការ ទៅកាន់អ្នកគាំទ្រមិនដែលដាច់ផងដែរ។
តែទោះយ៉ាងណា ក្នុងពេលថ្មីៗនេះគេឃើញថា តារាចម្រៀងរូបនេះ បានបង្ហោះរូបដំណើរកម្សាន្ត ជាច្រើនសន្លឹកជាមួយនឹងប្អូនស្រីយ៉ាងរីករាយ ។ តាមរយៈរូបទាំងនោះ គេឃើញថាកញ្ញា អ៊ីវ៉ា មិនចាំបាច់ តុបតែងខ្លួនខ្លាំង និងស្លៀកពាក់ស៊ិចស៊ីនោះទេ ក៏មើលទៅនៅតែទាក់ទាញ និងស្រស់ស្អាតដដែល៕ ចង់ដឹងច្បាស់សូមទៅទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
