សុន ស្រីពេជ្រ កាន់តែរំភើបជិតបានឃើញមុខកូនប្រុសនៅចុងខែនេះ

បន្ទាប់កូនទីមួយមានវ័យជាងមួយខួបនោះ តារាចម្រៀង សុន ស្រីពេជ្រ ក៏សម្រេចចិត្តយកកូនទីពីរបន្ថែមទៀត ដែលនាងនឹងសម្រាលនៅចុងខែនេះ ។ សុន ស្រីពេជ្រ បានបង្ហាញអារម្មណ៍រំភើប ក្រោយពីជិតបានឃើញមុខកូនទីពីរជាកូនប្រុសសមតាមបំណងរបស់នាង ។

ដោយសារកូនទីមួយជាកូនស្រី សុន ស្រីពេជ្រ និង ស្វាមីពិតជារីករាយខ្លាំងណាស់ ដោយនាងបានកូនទីពីរជាកូនប្រុស ហើយអ្វីដែលកាន់តែរំភើបនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ នាងនឹងបានឃើញមុខកូនទីពីរហើយ ។

ក្នុងនោះក៏មានការជូនពរពីសំណាក់មិត្តភក្តិរួមអាជីពឱ្យ សុន ស្រីពេជ្រ និង កូនក្នុងផ្ទៃមានសុខភាពល្អ និងសម្រាលដោយសុវត្ថិភាព ។ ស្របពេលការងារសិល្បៈមិនសូវមមាញឹកនោះទោះ ពោះធំជិតសម្រាលក៏ពិតមែនតែ សុន ស្រីពេជ្រ នៅតែបន្តលក់ផលិតផលតាមអនឡាញយ៉ាងមមាញឹក ។

មួយរយៈចុងក្រោយនេះ សុន ស្រីពេជ្រ ហាក់មិនមានបទចម្រៀងថ្មីៗនោះទេ ។ ស្របពលនាងពពោះជិតសម្រាលនោះ សុន ស្រីពេជ្រ កាន់តែឃ្លាតឆ្ងាយពីអាជីពចម្រៀង ប៉ុន្តែយ៉ាងណាកាលពីដើម ២០២០ នោះ សុន ស្រីពេជ្រ ទើបត្រលប់មកពីសម្តែងនៅប្រទេសកាណាដាផងដែរ ៕

Leave a Reply