ដំបូងស្រលាញ់គ្នាបាន១ឆ្នាំ២ខែបន្ទាប់មកក៏បែកគ្នា បែកទាំងចិត្តនៅស្រលាញ់ បែកគ្នារួចលួចដេកនឹកគ្នា បារម្ភ ចង់ដឹងចង់លឺរឿងគ្នារៀងខ្លួន រហូតមានអ្នកថ្មី ប៉ុន្តែចុងក្រោយ….

ពាក្យថាបែកបាក់ និងព្រាត់ប្រាស់ជាមួយមនុស្សដែលខ្លួនស្រលាញ់ គ្មានអ្នកណាចង់ឱ្យកើតឡើងទេ តែវាក៏មិនអាចហាមឃាត់បានប្រសិនជាដល់ពេលដែលត្រូវតែបែកនោះ។ ប៉ុន្តែតាមការស្រាវជ្រាវ បានរកឃើញថា មានគូស្នេហ៍មិនតិចនាក់ទេ ពោលគឺដល់ទៅជាងពាក់កណ្តាលឯណោះ ដែលពួកគេនឹងត្រលប់មកស្រលាញ់គ្នាដូចដើម ថែមទាំងផ្អែមល្ហែមជាងមុនទៅទៀត។

យ៉ាងណាមិញបុរសម្នាក់ដែលមានអខោនហ្វេសប៊ុកឈ្មោះ បានបង្ហាញរឿងរ៉ាវស្នហារបស់ខ្លួនយ៉ាងដូច្នេះថា (ដំបូងស្រលាញ់គ្នាបាន១ឆ្នាំ២ខែបន្ទាប់មកក៏បែកគ្នា បែកទាំងចិត្តនៅស្រលាញ់ប៉ុន្តែទោះជាយ៉ាងណាក៏ត្រូវបង្ខំចិត្តបែក 😞❤️ បែកគ្នារួចលួចដេកនឹកគ្នា បារម្ភ ចង់ដឹងចង់លឺរឿងគ្នារៀងខ្លួន រហូតមានអ្នកថ្មីៗក៏មានអារម្មណ៏ថាមិនដូចម្នាក់នឹង😢 ដូចខ្វះអ្វីម្យ៉ាងក្នុងជីវិត រំលងមកបានជាង៦ឆ្នាំទេីបបាននិយាយរកគ្នាម្ដងទៀត យាយពីថាអរនោះអរចង់ហោះទៅលេីមេឃ🤣 តែពេលនឹងគួរអរគុណដល់ tiger ទេីបដាច់ចិត្តហ៊ាននិយាយក៏ប្រាប់ថានឹក 😌 រហូតលួចនិយាយជាមួយគ្នាទេីបដាក់ចិត្តដាក់កាយសារភាពស្នេហ៏ប្រាប់អូនម្ដងទៀតអូនក៏យល់ព្រម🥺❤️ ម្ដងនេះអរគុណគ្រួសារទាំងសងខាង អរគុណអូនជាង៧ឆ្នាំកន្លងមកនេះមិនប្រែទៅណា​ អូននៅដ៏ដែរ 😒🧡 ថ្ងៃមុខថ្ងៃក្រោយទៅខំប្រឹងរកមានសុីអត់សុីជាមួយគ្នាហេីយពេលនេះ
20200412 special days ❤️)

Leave a Reply