មកដល់វ័យ ៥០ ឆ្នាំទើប ជា សំណាង បានកូនស្រីឃ្យូតម្នាក់ ប្រលែងលេងនឹងគេ

ធ្មេចបើកៗពេលនេះកូនស្រីដំបូងរបស់តារាសម្តែង ជា សំណាង មានវ័យប្រមាណជាងបីខែហើយ ដែលមានរូបរាងទ្រលុកទ្រលន់ និង មានមុខមាត់គួរឱ្យក្នាញ់ ដោយលោកបានដាក់ឈ្មោះ ជា ពុទ្ធិរ៉ាវត្តី ហៅ ប៊េឡា ។

បើគិតមកដល់ពេលនេះតារាសម្តែងវ័យក្បែរ ៥០ ឆ្នាំ ជា សំណាង បានទទួលចំណងដៃកូនមួយយ៉ាងស្រស់ស្អាតក្រោយពីលោករៀបការបានប្រមាណជាង ៧ ខែជាមួយតារាម៉ូដែល ទេព ពិសិដ្ឋរាសី ។ ក្នុងនោះក៏មានការនិយាយថាកូនស្រីរបស់លោក ជា សំណាង មានមុខមាត់កាត់រកលោកតែម្តង ។

ហាក់ខុសពីតារាដទៃថ្វីដ្បិតមានភរិយា និង មានកូនគួរស្រឡាញ់ក៏ពិតមែន តែតារាសម្តែងជើងចាស់រូបនេះកម្របង្ហាញជីវិតឯកជនជាចំហរខ្លាំងណាស់ ។ ទោះបីជាមានវ័យច្រើនក៏ពិតមែន តែលោក ជា សំណាង នៅតែមានការងារសិល្បៈទូលាយមិនចាញ់តារាក្មេងៗប៉ុន្មានឡើយ ។

ងាកមកភរិយារបស់លោក ជា សំណាង ក៏មិនធម្មតាដែរ ក្រោយសម្រាលកូននាងនៅតែមានសម្រស់ស្អាត ជាពិសេសរូបរាងស្រឡូនមិនប្រែប្រួលប៉ុន្មានឡើយ ពេលនេះនាងក៏បានវិលចូលសិល្បៈវិញដែរ ៕

Leave a Reply