ជប៉ុនផ្តល់ជំនួយជាង៤០លានដុល្លារឲ្យកម្ពុជា អភិវឌ្ឍធនធានមនុស្ស សុខាភិបាល និងសេដ្ឋកិច្ច-អរគុណមិត្តជប៉ុនដែលស្រឡាញ់គាំទ្រកម្ពុជា

ភ្នំពេញ៖ ជប៉ុននឹងផ្តល់ជំនួយឥតសំណងចំនួន៤១.៤លានដុល្លារ ដល់កម្ពុជាដើម្បីអនុវត្តលើ គម្រោងចំនួន៣ ដែលនឹងជួយឲ្យធនធានមនុស្សកម្ពុជា, សុខាភិបាល និង ការអភិវឌ្ឍន៍សង្គម មានភាព កាន់តែប្រសើរ។ ជំនួយឥតសំណងនេះ នឹងត្រូវចុះហត្ថលេខានៅថ្ងៃទី ៥ មិថុនា។

កម្ពុជា – ជប៉ុន នឹងហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនដែលមាន ទឹកប្រាក់ចំនួន៤៥០១លានយ៉េន ឬ ប្រហែលនឹង៤១.៤លានដុល្លារ នៅថ្ងៃទី៥ ខែមិថុនានេះ នៅទីស្តីការ ក្រសួងការបរទេសកម្ពុជា។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិពិធីនេះនឹងប្រព្រឹត្តទៅក្រោមវត្តមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និង លោក មិ កា មិ ម៉ាសា ហ៊ី រ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ជំនួយឥតសំណងនេះ គឺសម្រាប់អនុវត្តលើគម្រោងចំនួនបី នៅក្នុងវិស័យអប់រំសុខាភិបាល និង ការអភិវឌ្ឍន៍ សង្គម។ នេះបើតាមប្រកាសព័ត៌មានរបស់ក្រសួងការបទេសកម្ពុជា ដែលបានបញ្ជាក់ថា គម្រោងទី១ គឺអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សចំនួន៣៤៨លានយ៉េន ឬ ស្មើនឹង ៣.២ លានដុល្លារ ។

គម្រោងទី២គឺ ការធ្វើឲ្យប្រសើរឡើង នៃ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន២១៥៣លានយ៉េន ឬ ប្រមាណជា២៩.៨ លានដុល្លារ និងគម្រោងទី៣ គឺកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមរយៈការផ្តល់សម្ភារវេជ្ជសាស្ត្រ សម្រាប់ការពារ និងឆ្លើយតបការរីករាលដាល នៃ ជំងឺកូវីដ -១៩ ចំនួន២០០០លានយ៉េន ឬ ប្រមាណ១៨.៤ លានដុល្លារ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ព្រមទាំងពង្រឹងចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២៕

Leave a Reply