ហ្វេនៗច្រណែនហើយ! រៀបការមិនបានយូរប៉ុន្មានផង ឈុំ វត្តី ទទួលបានលុយពីស្វាមីទាំងម៉ឺនៗ

ភ្នំពេញ៖ ប្រិយមិត្តដែលតែងតែតាមដាន ពីសិល្បៈកម្សាន្ត ប្រាកដជាជ្រាបច្បាស់ថា តារាសម្ដែងស្រីដ៏មានប្រជាប្រិយ អ្នកនាង ឈុំ វត្តី បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ ចូលរោងការជាមួយនឹងស្វាមី លោក រិទ្ធ ហួររក្សា កាលពីមួយខែមុននេះ ប្រកបដោយភាពរីករាយផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីរៀបការរួចមក ក្រឡេកឃើញថា ជីវិតប្ដីប្រពន្ធរបស់នាង កាន់តែមានសុភមង្គល និងក្ដីសុខខ្លាំងឡើង ដោយមានស្វាមីចេះយកចិត្តទុកដាក់ និងមើលថែរក្សា ផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រលាញ់យ៉ាងពេញទំហឹង ចំពោះនាង ទៀតផង។

លើសពីនេះទៅទៀត កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានចេញមកបង្ហោះសារ ព្រមទាំងរូបភាព ដែលបានបង្ហាញថា ខ្លួនបានទទួលកាដូ ដែលជាលុយទាំងម៉ឺនៗ ពីស្វាមីរបស់នាង ដោយនៅក្នុងការបង្ហោះនេះ នាងបានសរសេររៀបរាប់ថា៖ អរគុណលោកប្តី ហៃឡើង surprise អត់ដឹងអីតិចនៅសុខៗបាញ់លុយឲ្យប្រពន្ធ

ម៉្យាងវិញទៀត នៅក្នុងនោះដែរ ចំនួនទឹកប្រាក់ដែលស្វាមីរបស់នាងបានផ្ញើឲ្យមានរហូតដល់ ១៥៥០០ ដុល្លារ ដែលបង្ហាញឲ្យឃើញពីក្ដីស្រលាញ់យ៉ាងខ្លាំង ពីស្វាមីរបស់នាង ធ្វើឲ្យហ្វេនៗជាច្រើន កាន់តែលួចច្រណែន ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply