យក់ ឋិត​រដ្ឋា លើកទឹកចិត្ត​ស្វាមី​ថា ៖ បង​អើយ​ទ្រាំ​បន្តិច​ទៅ​ពួក​យើង​ជួប​ការ​លំបាក​មិន​យូរ​ទេ​ណា​ប្តី…

នំពេញ​ ៖​ មិន​ថា​មានទុក្ខ​ល​លំបាក​ដោយសារ​ការ​ពពោះ ឬក៏​ដោយសារ​មុខជំនាញ​ប្រចាំថ្ងៃ​មាន​បញ្ហា​នោះ​ទេ នៅ​សុខៗ​ស្រាប់តែ​តារា​ចម្រៀង​ឈរជើង​លើ​វិថី​សិល្បៈ​យូរ​ឆ្នាំ អ្នកនាង យក់ ឋិត​រដ្ឋា បង្ហោះ​សារ​លើកទឹកចិត្ត​ប្ដី​យ៉ាង​ភ្ញាក់ផ្អើល។


តារាចម្រៀង​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ថោ​ន​រូបនេះ បាន​បង្ហោះ​សារ​កាលពី​ម្សិលមិញ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា «​បង​អើយ​ទ្រាំ​បន្តិច​ទៅ​ពួកយើង​ជួប​ការលំបាក​មិនយូរ​ទេ​ណា​ប្តី​យើង​មានតែ​ពាក្យ​ថា​ទ្រាំ​ទ្រាំ​ណា​បង អរគុណ​បង​ដែល​ខំ​ធ្វើ​គ្រប់យ៉ាង​មិន​ខ្លាច​ភាព​នឿយហត់​សម្រាប់​គ្រួសារ​មួយ​នេះ»។


ជាមួយនឹង​ប្រយោគ​ដ៏​កម្សត់ អមដោយ​ការលើកទឹកចិត្ត​ស្វាមី​ជាទី​ស្រឡាញ់​នេះ អ្នកនាង មិនបាន​បញ្ជាក់ថា ខ្លួន​កំពុង​ជួប​បញ្ហា​អ្វី​ក្នុង​ជីវិត​នោះទេ គ្រាន់តែ​ដឹងថា ពេលនេះ អ្នកនាង​កំពុង​ពពោះ ហើយក៏​ទើបតែ​ចាប់ផ្ដើម​ការ​រកស៊ី​របស់​ខ្លួន ក្នុង​កាលៈទេសៈ​ពិភពលោក​ជួប​វិបត្តិ​សកល ដោយសារ​កូវីដ​១៩។


អ្នកគាំទ្រ​ជាច្រើន បាន​លើកទឹកចិត្ត​អ្នកនាង​ឲ្យ​តស៊ូ ពពុះ​ជម្រះ​ឧបសគ្គ និង​ជូនពរ​ឲ្យ​ជោគជ័យ​ក្នុង​ជំនួញ​ផងដែរ។ ជាក់ស្ដែង ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Vanna Nika» បាន​លើកទឹកចិត្ត​ដូច្នេះ​ថា «​ជូនពរ​សុំអោយ​បង​ឆាប់​បាន​ឆ្លង​ផុត​ទុក​លំបាកទាំងឡាយ ជូនពរ​អោយ​បង​ជោគជ័យ​គ្រប់មុខ​ជំនួញ ស៊ូៗ​រឹងមាំ​បងស្រី​បងប្រុស​»​។​


គួរ​បញ្ជាក់​ថា អ្នកនាង យក់ ឋិត​រដ្ឋា និង លោក ឃុំ ប៉ុណ្ណា​ដែ​ត បាន​ដឹក​ដៃ​គ្នា​ក្រាប​ផ្ទឹម​ដល់​កន្ទេល​តាម​ប្រពៃណី​ខ្មែរ​តាំងពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ ២០០៦ ហើយ​គិត​មកដល់​ថ្ងៃនេះ មាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ដោយ​ពួកគេ ដោយ​ទទួល​បាន​ចំណងដៃ​នៃ ក្តី​ស្នេហ៍​ផ្អែមល្ហែម​នេះ នូវ​កូនប្រុស​ដែល​មាន​មុខមាត់​គួរឲ្យ​ស្រឡាញ់​ពីរ​នាក់ រួម​នឹង​កូន​ក្នុង​ផ្ទៃ​ម្នាក់ទៀត(កូនស្រី) ​សរុប​៣នាក់៕

Leave a Reply