ស្រីអូន រៀបរាប់ទាំងទឹកភ្នែកថា “ជូនគាត់2លានរៀល គាត់សួរថា ឲ្យច្រើនម៉្លេស អ៊ីឯងទុកខ្លះទៅ, គ្នាសុំឲ្យតែបានរស់ បានឮសំលេងគេឯង សំលេងម្ដាយ សំលេងប្អូន ទោះមើលមិនឃើញក៏ដោយ, គាត់ដុះសាច់ខួរតាំងពីអាយុ 10ឆ្នាំ វះកាត់2ដង ឥឡូវនេះ ត្រៀមវះកាត់ម្ដងទៀត គាត់ងងឹតភ្នែក ពិកាផ្នែកផ្សេងៗទៀត…”

ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon” ដែលគេភាគច្រើន តែងតែហៅគាត់ថា ស្រីអូន មិនត្រឹមតែជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានចិត្តធម៌មេត្តា និងជួយអ្នកក្រីក្រលំបាក ជាហូរហែ មិនដែលដាច់ឡើយ។


ទង្វើរដ៏ប្រពៃទាំងនេះ បានធ្វើឲ្យមហាជនជាច្រើន សម្តែងក្តីពេញចិត្ត ស្រឡាញ់ ស្រីអូន កាន់តែខ្លាំង។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ ស្រីអូន បានជួបជាមួយក្មេងដ៏គួរឲ្យអាណិតម្នាក់ ហើយភ្ជាប់សារទាំងទឹកភ្នែកថា ៖


“ជូនគាត់2លានរៀលគាត់សួរថាអោយច្រេីនម៉្លេស អុីឯងទុកខ្លះទៅ បានសំដីណាស់ ដឹងខុសដឹងត្រូវណាស់ ចឹងបានទប់ទឹកភ្នែកមិនបានក្រោមមេឃតែមួយតែវាសនាខុសគ្នា គ្នាសុំអោយតែបានរស់ បានឮសំលេងគេឯង សំលេងម្ដាយ សំលេងប្អូន ទោះមេីលមិនឃេីញក៏ដោយ កូនអេីយកូន ខ្លោចចិត្តណាស់ ងងឹតចឹងទេតែនៅបង្រៀនលេខដល់ប្អូនៗទៀត គាត់ដុះសាច់ខួរតាំងពីអាយុ 10ឆ្នាំ វះកាត់2ដង ឥលូវនេះត្រៀមវះកាត់ម្ដងទៀត គាត់ងងឹតភ្នែក ពិកាផ្នែកផ្សេងៗទៀត”៕

Leave a Reply